ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩
ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថាក្រុងអាតែននៅថ្ងៃច័ន្ទនេះអំពាវនាវដល់សហភាពអឺរ៉ុបឲ្យ មានការចែករំលែកបន្ទុកនៃជនចំណាកស្រុក ចំពេលដែលមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការមកដល់នៃជនចំណាកស្រុកនៅលើកោះមួយចំនួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក Giorgios Koumoutsakos អនុរដ្ឋមន្រ្តីរបស់ Citizen Protection Giorgios Koumoutsakos ថ្លែងប្រាប់កាសែតប្រចាំថ្ងៃ Kathimerini ថា “ចាប់តាំងពីថ្ងៃទី៧ ខែកក្កដាមក មិនមានមួយថ្ងៃណាដែលគ្មានការមកដល់នៃជនចំណាកស្រុកនោះទេ”។ នៅលើកោះ Aegean នៅជិតប្រទេសទួរគីដូចជា Lesbos, Samos, Chios, Kos និង Leros “ចំនួនជនភៀសខ្លួន និងជនចំណាកស្រុកសរុបមានលើសពី២០,០០០នាក់” នេះបើយោងតាមលោករដ្ឋមន្រ្តីដែលទទួលខុសត្រូវចំពោះគោលនយោបាយចំណាកស្រុកនៅក្នុងរដ្ឋាភិបាលអភិរក្សថ្មីរបស់ប្រទេសក្រិក។ នេះជាការកើនឡើង១៧ភាគរយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ រដ្ឋមន្រ្តីនេះនិយាយថាប្រទេសក្រិកគឺនឿយហត់ហើយលើបញ្ហានេះ ហើយកំពុងទន្ទឹងរងចាំកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយគណៈកម្មការអឺរ៉ុប និងរដ្ឋជាសមាជិក៕
