ផ្ទុះគ្រាប់បែកចេញពីឃ្លាំងអាវុធរបស់កងជីវពលអ៊ីរ៉ាក់សម្លាប់មនុស្សម្នាក់ និងរបួស២៩នាក់

0

ប្រភពព័ត៌មាន Reuters ផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩

អាជ្ញាធរនិយាយថា អគ្គិភ័យដ៏ធំមួយកើតឡើងនៅថ្ងៃច័ន្ទនៅឃ្លាំងអាវុធមួយគ្រប់គ្រងដោយក្រុម​ជីវពលអ៊ីរ៉ាក់​បណ្តាលឲ្យមានការផ្ទុះឮនៅទូទាំងទីក្រុងបាដាដ។ ហេតុការណ៍នោះសម្លាប់មនុស្សម្នាក់ និង២៩នាក់ផ្សេងទៀតរងរបួស។ ឃ្លាំងគ្រប់គ្រងដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់មានទីតាំងនៅ​ខាងក្នុងមូលដ្ឋានប៉ូលិសសហព័ន្ធមួយនៅជាយក្រុងភាគខាងត្បូងទីក្រុងបាដាដ។ ប្រភព​សន្តិសុខ​ប្រាប់​ភ្នាក់ងារព័ត៌មានថា កន្លែងនោះរក្សាទុកមីស៊ីលរយៈចម្ងាយខ្លី និងមីស៊ីល Katyusha។ អ្នកនាំពាក្យ​ការិយាល័យសុខាភិបាលស្រុកលោកកាស៊ីម អាលអាថាប៊ី មានប្រសាសន៍ថា អគ្គិភ័យឆាបឆេះគ្រាប់​រ៉ូកែតមួយចំនួនបណ្តាលឱ្យផ្ទុះដល់សង្កាត់ជាច្រើនមានចម្ងាយពីរឬបីគីឡូម៉ែត្រ និងធ្វើឱ្យ​កុមារ​រងរបួស​ភាគច្រើន។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក សារីហ្វ បាដ​ មានប្រសាសន៍ថា អ្នករងរបួស​ភាគ​ច្រើន​ត្រូវគេបញ្ជូនចេញពីមន្ទីរពេទ្យក្នុងតំបន់ក្នុងស្ថានភាពរងរបួសស្រាល។ ប្រភពព័ត៌មាន​ពីប៉ូលិស​បន្ថែមឱ្យដឹងថា អគ្គិភ័យនោះប្រហែលជាបណ្តាលមកពីការធ្វេសប្រហែសដោយស្តុកមានស្ថានភាព​មិនល្អ និងមានសីតុណ្ហភាពខ្ពស់។ ក្រសួងមហាផ្ទៃបញ្ជាឱ្យមានការស៊ើបអង្កេត៕

LEAVE A REPLY

Please enter your comment!
Please enter your name here