ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩
ប្រធានចលនាបំបែកខ្លួនយេម៉ែននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមក្នុងកិច្ចចរចាសន្តិភាពប្រទេសអារ៉ាប៊ីសាអូឌីត។សេចក្តីថ្លែងការណ៍នោះធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងគាំទ្ររដ្ឋាភិបាល ដោយគេរាយការណ៍ថាហេតុការណ៍នោះសម្លាប់មនុស្សចំនួនរាប់សិបនាក់នៅក្នុងទីក្រុងទី២ គឺទីក្រុងអាដេន។ ភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា លោក អេដារុស អាលហ្សូប៊ៃឌី មេដឹកនាំក្រុមប្រឹក្សាអន្តរកាលខាងត្បូង (STC) មានប្រសាសន៍នៅល្ងាចថ្ងៃអាទិត្យថា លោកប្តេជ្ញាចិត្តចំពោះបទឈប់បាញ់គ្នានៅទីក្រុងអាដេន ជាកន្លែងដែលក្រុមបំបែកខ្លួនកាន់កាប់វិមានប្រធានាធិបតី និងជំរុំកងទ័ព។ លោក ហ្សូបាឌី មានប្រសាសន៍ថា អំពើហឹង្សានៅសប្តាហ៍មុនបង្កឡើងដោយកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីយេម៉ែនលោក អាបេដ្រាបូ មែនសួរហាឌី ដែលមានមូលដ្ឋាននៅទីក្រុងរីយ៉ាដ។ ការប្រយុទ្ធគ្នានោះធ្វើឱ្យកងកម្លាំងស្មោះត្រង់ប្រឆាំងនឹងកងកម្លាំងតំបន់ការពារសន្តិសុខដែលទទួលបានការបណ្តុះបណ្តាលពីអារ៉ាប់ (កម្លាំងតំបន់ការពារត្រួតត្រាដោយក្រុមអ្នកប្រយុទ្ធគាំទ្រដល់ STC ដែលស្វែងរកឯករាជ្យភាពសម្រាប់យេម៉ែនខាងត្បូង)។ រយៈពេល ៥ឆ្នាំកន្លងមក ជំរំទាំងពីរទទួលបានការគាំទ្រពីសម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងអារ៉ាប់ចូលរួមធ្វើសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី៕