កងកម្លាំងសន្តិសុខចាប់ខ្លួនក្រុមភេរវករ IS ២នាក់ក្នុងទីក្រុងម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩

អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសកាលពីថ្ងៃច័ន្ទនេះថា បានចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម២នាក់​នៅភាគខាងលិចទីក្រុងម៉ូស៊ូល។ នៅក្នុងសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យនិយាយថាកងវរសេនាធំ​លេខ៩ នៃបញ្ជាការប៉ូលិសខេត្ត Nineveh ផ្អែកលើដីកាចាប់ខ្លួនសមាជិកក្រុមរដ្ឋអ៊ីស្លាម២នាក់ត្រូវ​បាន​ចាប់ខ្លួននៅក្នុងសង្កាត់ Mamoun ភាគខាងលិចទីក្រុងម៉ូស៊ូល។ លោកបានបន្ថែមទៀតថា​ភេរវករ​ម្នាក់ធ្លាប់បម្រើការនៅ Diwan al-Seha ជានាយកសុខាភិបាលខណៈម្នាក់ទៀត​ធ្លាប់បម្រើការនៅ Diwan al-Jund ជានាយទាហានក្នុងអំឡុងពេលគ្រប់គ្រងរបស់ពួក IS លើទីក្រុងម៉ូស៊ូល។ គួររំលឹក​ថា​ក្នុងអំឡុងពេលអន្តរាគមន៍យោធាប្រឆាំងនឹងក្រុម IS កងកំលាំងអ៊ីរ៉ាក់ និងកម្លាំង Peshmerga បានប៉ុនប៉ងដណ្តើមការកាន់កាប់លើទីក្រុងម៉ូស៊ូលឡើងវិញកាលពីឆ្នាំ២០១៥ និងម្តងទៀត​កាល​ពី​ឆ្នាំ២០១៦ ប៉ុន្តែជាលទ្ធផលគឺមិនទទួលបានជោគជ័យឡើយ។ រហូតមកដល់​ខែកក្កដាឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បានធ្វើដំណើរទៅដល់ទីក្រុងម៉ូស៊ូល ដើម្បីធ្វើការប្រកាសពីជ័យជំនះលើក្រុម IS ហើយក៏បានប្រកាសជាផ្លូវការពីជ័យជំនះកាលពីថ្ងៃទី១០ ខែកក្កដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here