ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩
ទីភ្នាក់ងារជាតិឧក្រិដ្ឋកម្មបាននិយាយថា ពួកគេកំពុងមើលឃើញពីការកើនឡើងនូវ “ទំហំ និងវិសាលភាពនៃការគំរាមកំហែង” អំពីបណ្តាញនៅតាមស្រុក។ គួររំលឹកថា ក្រុមបណ្តាញនៅតាមស្រុក គឺជាកន្លែងដែលប្រមូលផ្តុំក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀន ដែលពង្រីកទីផ្សាររបស់ពួកគេនៅតាមទីក្រុង អ្នកប្រើប្រាស់ថ្នាំញៀនខុសច្បាប់ប្រភេទកូកាអ៊ីន និងហេរ៉ូអ៊ីនទៅតាមទីប្រជុំជនតូចៗ។ ពួកគេច្រើនតែធ្វើអាជីវកម្មលើក្មេងជំទង់ ដូចជាអ្នករត់គ្រឿងញៀន និងអ្នកញៀន ដែលងាយរងគ្រោះដោយការផ្តល់ផ្ទះល្វែងជាទីតាំងដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ប្រើប្រាស់គ្រឿងញៀន។ សូមបញ្ជាក់ដែរថា សារព័ត៌មាន BBC បានឮពីមន្រ្តីម្នាក់ដែលនិយាយថា គាត់មិនបានចាប់ខ្លួនអ្នកកាន់កាប់គ្រឿងញៀនកម្រិត A នោះទេ ដោយមានគោលបំណងក្នុងការការពារកុមារងាយរងគ្រោះជាមុនសិន៕









