បុរសម្នាក់ប្រើកាំបិតចាក់គេទាំងកម្រោលក្នុងទីក្រុងស៊ីដនីដោយស្រែកថា “អាឡាស់ អាកបារ” និង“ បាញ់ខ្ញុំ”

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩

ប៉ូលិសនិយាយថា បុរសម្នាក់កាន់កាំបិតចាក់ស្ត្រីម្នាក់នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី និងព្យាយាម​វាយប្រហារ​មនុស្សជាច្រើនមុនពេលគាត់ត្រូវគេចាប់ខ្លួន។ រូបភាពវិដេអូរពីកន្លែងកើតហេតុបង្ហាញ​ពីការស្រែក​របស់បុរសនោះថា “អាឡាស់ អាកបា” នៅពេលដែលគាត់លោតលើដំបូល​រថយន្ត​ខ្មៅមួយនៅផ្លូវបំបែក។ បន្ទាប់មករថយន្តបើករត់ហើយអ្នកវាយប្រហារលោតទៅលើដីដោយ​ស្រែក​ថា “បាញ់ខ្ញុំ!” ឆាប់បាញ់ចំក្បាលខ្ញុំមក! ខ្ញុំចង់ស្លាប់!” គាត់ស្រែក ហើយរត់ទៅខាងក្រោយនៅផ្លូវបំបែក​ខណៈដែលបុរសម្នាក់ទៀតព្យាយាមតតាំងជាមួយគាត់ដោយប្រើកៅអី។ គេឃើញអ្នកវាយប្រហារ​កាន់កាំបិតនៅដៃស្តាំរបស់គាត់ហើយអាវរបស់គាត់ប្រឡាក់ឈាម។ មួយសន្ទុះក្រោយមក​ក្រុមអ្នក​ឈរមើល និងក្រុមពន្លត់អគ្គីភ័យ មួយក្រុមដែលមានវត្តមាននៅក្បែរនោះបានចាប់ជនដៃដល់ផ្ទប់​ទៅនឹងដី រហូតដល់ប៉ូលិសទៅដល់ទើបឈានដល់ការចាប់ខ្លួនគាត់។ ដោយកោតសរសើរចំពោះ​សកម្មភាព​របស់ពួកគេអគ្គនាយកលោក ហ្គាវីន វ៉ូឌ មានប្រសាសន៍​ថា “អាចចូលទៅជិតមនុស្ស​ដោយ​មានភស្តុតាងច្បាស់លាស់នៃការចាក់ អ្នកទាំងនោះជាវីរបុរស”។ អាជ្ញាធរនៅតែមិនទាន់មានពន្លឺចំពោះ​មូលហេតុ ឬហេតុផលសម្រាប់ការវាយប្រហារ។ ទោះយ៉ាងណាលោក វ៉ូដ ប្រកាសថាជនសង្ស័យ ធ្វើការវាយប្រហារដោយខ្លួនឯងហើយគ្មានអ្នកសមគំនិតទេ។ របាយការណ៍និយាយថា គាត់ប្រហែល​ជា​ទើបតែគេចខ្លួនចេញពីមណ្ឌលសុខភាពផ្លូវចិត្តថ្មីៗនេះ ប៉ុន្តែយ៉ាងណាវានៅតែត្រូវមានការបញ្ជាក់​ពីរឿង​នេះ។  ក្រោយមកនៅថ្ងៃដដែលប៉ូលិសស៊ីដនីបញ្ជាក់ថា ពួកគេរកឃើញសាកសពស្ត្រីម្នាក់នៅ​ខាងក្នុងផ្ទះល្វែងដោយលើកឡើងថាករណីនេះអាចជាប់ទាក់ទងនឹងការចាក់សម្លាប់យ៉ាងសាហាវនេះ។ ស្ត្រីម្នាក់ទៀតបង្ហាញខ្លួននៅឯស្ថានីយ៍ប៉ូលីសដោយមានរបួសស្រាលដែលអាចបណ្តាលមកពីការវាយប្រហារដោយកាំបិតនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here