ប្រភពព័ត៌មាន TASS ផ្សាយឡើងវិញថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៩
ប្រភពព័ត៌មាន Sky News Arabia រាយការណ៍ថាយ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និង ២៩នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះមួយនៅភាគខាងត្បូងទីក្រុងបាដាដនៅថ្ងៃច័ន្ទ។ មុននេះទូរទស្សន៍ Al Sumaria TV រាយការណ៍ពីប្រសាសន៍របស់ក្រសួងសុខាភិបាលអ៊ីរ៉ាក់ថា មនុស្សចំនួន ១៣នាក់រងរបួសក្នុងការផ្ទុះនោះ។ ការផ្ទុះដ៏ខ្លាំងមួយនៅភាគខាងត្បូងទីក្រុងបាដាដកើតឡើងដោយសារការប្រើប្រាស់គ្រាប់បែកចាស់ៗនៅលើមូលដ្ឋានយោធារបស់កងជីវពលនិកាយស៊ីអ៊ីតនៅក្នុងសង្កាត់ដូរានៃរដ្ឋធានីអ៊ីរ៉ាក់។ សំបកគ្រាប់ជាច្រើនធ្លាក់នៅភាគខាងត្បូងនៃទីក្រុងបាដាដក្នុងអំឡុងពេលផ្ទុះ៕