ហ៊ូទីវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកទៅលើអាកាសយានដ្ឋានអាប់ហា

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩

ទូរទស្សន៍ al-Masirah របស់ក្រុមហ៊ូទីផ្សាយនៅថ្ងៃអង្គារថា ចលនាហ៊ូទីក្នុងប្រទេសយេម៉ែនបើក​ការវាយប្រហារ​ដោយប្រើយន្តហោះគ្មានមនុស្សបើកលើអាកាសយានដ្ឋានអាប់ហានៅភាគនិរតី​នៃប្រទេសអារ៉ាប់ប៊ីសាអូឌីតក្បែរព្រំដែនប្រទេសយេម៉ែន។ មន្ត្រីអារ៉ាប់ប៊ីសាអូឌីតមិនទាន់​ធ្វើការ​អត្ថាធិប្បាយ​លើ​របាយការណ៍​នោះទេ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក្រុមហ៊ូទី​ដែលគ្រប់គ្រង​រដ្ឋធានីសាណា​របស់ប្រទេសយេម៉ែន និងតំបន់មានប្រជាជនច្រើន បង្កើនការវាយប្រហារប្រឆាំង​នឹង​គោលដៅអារ៉ាប់ប៊ីសាអូឌីត។ ជាការឆ្លើយតប ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រឆាំងនឹង​ក្រុមហ៊ូទី​វាយប្រហារកំណត់គោលដៅលើទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុមនោះ ជាពិសេស​នៅជុំវិញ​តំបន់សាណា។ សម្ព័ន្ធមិត្តមូស្លីមស៊ុននីគាំទ្រដោយលោកខាងលិចដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត និងអារ៉ាប់ធ្វើអន្តរាគមន៍នៅប្រទេសយេម៉ែនក្នុងឆ្នាំ២០១៥ ដើម្បីព្យាយាមស្តាររដ្ឋាភិបាលយេម៉ែន​(រដ្ឋាភិបាលដែលត្រូវក្រុមហ៊ូទីបណ្តេញចេញពីអំណាចនៅរដ្ឋធានីសាណា)៕

LEAVE A REPLY

Please enter your comment!
Please enter your name here