ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩
អាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងហុងកុង បានផ្អាកចុះឈ្មោះ ដើម្បីឡើងយន្តហោះមុនពេលហោះហើរ បន្ទាប់ពីក្រុមអ្នកតវ៉ាបានរារាំងការចូលទៅកាន់ច្រកចេញដំណើរ។ គួររំលឹកដែរថា នេះជាថ្ងៃទី២ហើយ ជើងហោះហើរ ត្រូវបានរំខាននៅអាកាសយានដ្ឋានជាកន្លែងមួយដែលមានការមមាញឹកបំផុតនៅលើពិភពលោក។ យោងតាមសេចក្តីរាយការណ៍របស់អ្នកឆ្លើយឆ្លងព័ត៌មាន BBC ប្រចាំអាស៊ីអាគ្នេយ៍ លោក Jonathan Head ស្ថិតនៅឯអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងហុងកុង៕