ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩
មន្ត្រីលីបីនិយាយនៅថ្ងៃអង្គារថា ការប្រយុទ្ធគ្នានៅទីក្រុងទ្រីប៉ូលីចាប់ផ្តើមឡើងវិញបន្ទាប់ពីគេសង្កេតឃើញថាមានការឈប់បាញ់គ្នារយៈពេល២ថ្ងៃក្នុងអំឡុងថ្ងៃឈប់សម្រាករបស់អ៊ីស្លាម អ៊ីដ អាល អាដហា។ កងជីវពលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិនៅទីក្រុងទ្រីប៉ូលីក៏បានបាញ់ផ្លោងលើកងកម្លាំងរបស់លោក ហាហ្វថា នៅក្នុងតំបន់នោះដែរ។ ភាគីទាំងសងខាងធ្លាប់ទទួលយកបទឈប់បាញ់គ្នាដែលស្នើឡើងដោយអង្គការសហប្រជាជាតិក្នុងកំឡុងពេលបុណ្យអ៊ីដ អាល អាដហា (ថ្ងៃបុណ្យចាប់ផ្តើមនៅថ្ងៃអាទិត្យ)។ កម្លាំងរបស់លោក ហាហ្វ វាយលុកដើម្បីដណ្តើមយកទីក្រុងទ្រីប៉ូលីក្នុងខែមេសា។ គេរាយការណ៍ថា ការប្រយុទ្ធគ្នានោះសម្លាប់មនុស្សច្រើនជាង១,១០០នាក់ដោយភាគច្រើនពួកគេជាអ្នកប្រយុទ្ធ ហើយកត្តានោះបណ្តាលឲ្យផ្លាស់ទីលំនៅជនស៊ីវិលចំនួនច្រើនជាង១០០,០០០នាក់។ ស្ថានភាពប្រយុទ្ធគ្នាមានការផ្លាស់ប្តូរបន្តិចបន្តួចក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕