ប៉ូលិសដាណឺម៉ាកចាប់ខ្លួនជនជាតិស៊ុយអែតក្រោយផ្ទុះនៅការិយាល័យរបស់ភ្នាក់ងារពន្ធដា

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩

ប៉ូលិសដាណឺម៉ាកនិយាយនៅថ្ងៃពុធថា ពួកគេចាប់ខ្លួនបុរសជនជាតិស៊ុយអែតអាយុ២២ឆ្នាំម្នាក់ និង​ចេញដីកាអន្តរជាតិសម្រាប់ចាប់ខ្លួនជនជាតិស៊ុយអែតអាយុ២៣ឆ្នាំម្នាក់ផ្សេងទៀត។ អ្នកទាំងពីរ​ជាប់​សង្ស័យថាជាអ្នកនៅពីក្រោយការផ្ទុះនៅខាងក្រៅការិយាល័យរបស់ភ្នាក់ងារពន្ធដាដាណឺម៉ាកក្នុងទីក្រុងខប់ផេនហាហ្គេននៅសប្តាហ៍មុន។  មនុស្សម្នាក់រងរបួសស្រាលក្នុងការផ្ទុះបណ្តាលឱ្យបែកទ្វារ កញ្ចក់ និងបង្អួចនៅច្រកចូលអាគារ ហើយប៉ូលិសនិយាយថាវាជាការវាយប្រហារដោយចេតនា។ ប៉ូលិស​បញ្ជាក់​ថានៅថ្ងៃទី១០ ខែសីហាការផ្ទុះមួយកើតឡើងនៅខាងក្រៅស្ថានីយ៍ប៉ូលិស​ក្នុងទីក្រុងខប់ផេន​ហាហ្គេន ហើយការបំផ្ទុះលើកទី២ វាយប្រហាររដ្ឋធានីដាណឺម៉ាកក្នុងរយៈពេល៤ថ្ងៃ។ ហេតុការណ៍​នោះមិនបណ្តាលឱ្យនរណាម្នាក់រងរបួសទេដោយសារវាកើតឡើងនៅខាងក្រៅទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here