មន្រ្តីបូលីស៦នាក់រងរបួសដោយសារការបាញ់ប្រហារដោយកាំភ្លើងនៅ Philadelphia

0

ប្រភពព័ត៌មាន The Asahi Shimbun ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩

នៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិកនៅល្ងាចថ្ងៃទី១៤ មន្ត្រីប៉ូលិស ៦នាក់រងការបាញ់ប្រហារដោយកាំភ្លើង។ យោងតាមប៉ូលិសក្នុងតំបន់បានឲ្យដឹងថា​មិនមាននរណាម្នាក់​គ្រោះថ្នាក់​ដល់ជីវិតទេ ហើយបុរសជនសង្ស័យត្រូវបានចាប់ឃុំខ្លួនទាំងកណ្តាលអធ្រាត្រ។ យោងតាម​ប្រព័ន្ធផ្សព្វផ្សាយអាមេរិកការបាញ់ប្រហារបានចាប់ផ្តើមនៅម៉ោងប្រមាណជា៤:៣០នាទី រសៀល​បន្ទាប់ពីមន្រ្តីប៉ូលិសបានចូលទៅក្នុងការស៊ើបអង្កេតពាក់ពន្ធ័នឹងការប្រើប្រាស់គ្រឿងញៀន។ តាម​ប្រភព​ព័ត៌មាន​ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្រុមជនសង្ស័យឈរជើងជាយូរមកហើយ ប៉ុន្តែ​ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១៥។ ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងស្រុក ដែលនៅ​ជិត​មជ្ឈមណ្ឌល Night town taioga។ ទូរទស្សន៍ ABC បានរាយការណ៍ពីសក្ខីកម្មរបស់សាក្សីថា “ខ្ញុំបានឮស្នូរកាំភ្លើងជាង១០០គ្រាប់”។ មានសេចក្តីរាយការណ៍ថា ជនសង្ស័យកំពុងធ្វើសកម្មភាព​របស់ពួកគេផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក។ យោងតាមសារព័ត៌មាន CNN ប្រធានាធិបតីអាមេរិក​លោក ត្រាំ ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅក៏ទទួលបានរបាយការណ៍អំពីឧប្បត្តិហេតុនេះ និងកំពុង​តាមដានយ៉ាងដិតដល់អំពីស្ថានភាពនេះ។ ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុកើតឡើង​នៅក្បែរ​សាកលវិទ្យាល័យ Temple មានគោលបំណងផ្ញើសារទៅកាន់និស្សិតដោយសរសេរលើ Twitter ផ្លូវការថា “រកកន្លែងសុវត្ថិភាព។ បិទទ្វារ។ បន្តសកម្មភាពដោយស្ងាត់ៗ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here