ប្រព័ន្ធការពារមីស៊ីលស៊ីរីបំផ្លាញគ្រាប់រ៉ូកែតដែលបាញ់លើមូលដ្ឋានយោធាក្នុងខេត្តហាម៉ា

0
SYRIA. MARCH 24, 2016. A Syrian government army soldier near the town of Palmyra. Syrian government troops are storming the last Islamic State (banned in Russia) strategic elevated position near the ancient town of Palmyra. Valery Sharifulin/TASS Ñèðèÿ. 24 ìàðòà 2016. Âîåííîñëóæàùèé ñèðèéñêîé àðìèè íà ïîçèöèÿõ ïîä ãîðîäîì Ïàëüìèðà. Ñèðèéñêèå âîéñêà øòóðìóþò ïîñëåäíþþ áëèç Ïàëüìèðû âûñîòó, ãäå çàêðåïèëèñü áîåâèêè çàïðåùåííîé â ÐÔ òåððîðèñòè÷åñêîé îðãàíèçàöèè "Èñëàìñêîå ãîñóäàðñòâî". Âàëåðèé Øàðèôóëèí/ÒÀÑÑ

ប្រភពព័ត៌មានពី TASS ផ្សាយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩

ប្រភពព័ត៌មានយោធាប្រាប់ភ្នាក់ងារព័ត៌មាន SANA ថា ប្រព័ន្ធការពារមីស៊ីល​របស់ប្រទេសស៊ីរីបាញ់​បំផ្លាញ​គ្រាប់រ៉ូកែតដែលវាយប្រហារលើមូលដ្ឋានយោធានៅទីក្រុង Masyaf ក្នុងខេត្តហាម៉ា​នៅល្ងាច​ថ្ងៃព្រហស្បតិ៍។ យោងតាមប្រភពព័ត៌មានដដែលបង្ហាញឲ្យដឹងថា ប្រព័ន្ធការពារមីស៊ីលស៊ីរីបាញ់​បំផ្លាញ​គ្រាប់រ៉ូកែត​មួយគ្រាប់ដែលគ្រាប់នោះបាញ់ចេញពីដែនអាកាស​របស់ប្រទេសលីបង់។ របាយការណ៍មុនបង្ហាញថាសម្លេងផ្ទុះដ៏ខ្លាំងបន្លឺឡើងនៅទូទាំងទីក្រុង Masyaf។ នៅថ្ងៃទី២២ ខែកក្កដា ប៉ុស្តិ៍ទូរទស្សន៍ Al Ekhbariya រាយការណ៍ថា ប្រព័ន្ធការពារមីស៊ីលរបស់ស៊ីរីបាញ់​បំផ្លាញគ្រាប់រ៉ូកែតនៅទីក្រុង Masyaf។ ទោះជាយ៉ាងណា មានរបាយការណ៍ក្រោយ​មកទៀត​បង្ហាញថាវាជាការវាយប្រហារដោយបាញ់គ្រាប់កាំភ្លើងធំដែលគេកំណត់ខុសថា វាជាការវាយប្រហារ​ដោយ​បាញ់គ្រាប់រ៉ូកែត៕

LEAVE A REPLY

Please enter your comment!
Please enter your name here