ជនភៀសខ្លួនជិត២លាននាក់ត្រឡប់ទៅផ្ទះវិញនៅប្រទេសស៊ីរីចាប់តាំងពីឆ្នាំ២០១៥

0
DAMASCUS, SYRIA - AUGUST 21, 2018: People by a refugee center. Andrei Gryaznov/TASS Ñèðèÿ. Äàìàñê. Ó öåíòðà áåæåíöåâ. Àíäðåé Ãðÿçíîâ/ÒÀÑÑ

ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩

ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៅតំបន់ប្រឆាំងក្នុងប្រទេសស៊ីរីលោក អាឡិចស៊ី បាគីន ប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសៅរ៍ថា មានមនុស្សប្រមាណ ១,៣លាននាក់ ដែលផ្លាស់ទីលំនៅ នៅក្នុងប្រទេស និងមានជនភៀសខ្លួនអន្តរជាតិចំនួន ៦០ម៉ឺននាក់វិលត្រឡប់ទៅផ្ទះ របស់ពួកគេវិញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។  លោកមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងផ្តោតលើ ដំណោះ ស្រាយមិនមែនផ្តោតលើការប្រើកម្លាំងយោធា និងដើម្បីជួយដល់ប្រជាជនស៊ីរីឱ្យវិលត្រឡប់ ទៅរកជីវិត សន្តិភាពនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះក្រុមជ្រុលនិយមនៅតែបន្តបំពានលើបទឈប់បាញ់។ ឧទាហរណ៍​ដូចហេតុការណ៍នៅថ្ងៃសុក្រ ក្រុមសកម្មប្រយុទ្ធបើកការបាញ់ប្រហារក្នុងភូមិចំនួន២១ និងទីប្រជុំជននានានៅក្នុងទីក្រុងអាឡេប៉ូ ក្រុងឡាតាគា និងខេត្តអ៊ីដលីប។ នៅថ្ងៃទី១៦ ខែសីហា មានករណីបាញ់ផ្លោងចំនួន៣២ករណីត្រូវគេចុះបញ្ជី។ ក្រុមសកម្មប្រយុទ្ធរបស់ក្រុមប្រដាប់អាវុធខុស​ច្បាប់​ធ្វើការវាយប្រហារលើខេត្តបេនយ៉ាមីន សាប៊ីគា អាលប័ររា ហាលឡាសា និងអាឡិបក្នុងរដ្ឋបាលខេត្តអាឡេប៉ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here