ទ័ពរដ្ឋាភិបាលស៊ីរីចូលដល់ក្រុង Khan Sheikhoun ជាកន្លែងដែលភេរវករកាន់កាប់

0

ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

ទូរទស្សន៍ Al Mayadeen ផ្សាយនៅថ្ងៃអាទិត្យថា កងទ័ពរដ្ឋាភិបាលស៊ីរីចូលទៅកាន់ក្រុងខាន់សីឃួន បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុម Jabhat al-Nusra (ក្រុមខុសច្បាប់នៅ​ក្នុងប្រទេស​រុស្ស៊ី) និងក្រុមជ្រុលនិយម Jaish al-Izzeh។ យោងតាមប្រភពព័ត៌មានដដែលបង្ហាញថា កងទ័ព​រដ្ឋាភិបាលធ្វើដំណើរទៅមុខក្នុងចម្ងាយ២គីឡូម៉ែត្រលើផ្លូវហាយវ៉េចេញពីក្រុងហាម៉ាទៅក្រុងអាឡេប៉ូ។ រដ្ឋាភិបាលស៊ីរីបាត់បង់ការគ្រប់គ្រងនៅទីក្រុងនោះក្នុងឆ្នាំ២០១៤។ ខណៈដែលក្រុមភេរវករបំពាន​លើបទ​ឈប់បាញ់គ្នាមួយផ្សេងទៀតនៅភាគពាយ័ព្យនៃប្រទេសស៊ីរីនៅថ្ងៃទី៥ ខែសីហា មេបញ្ជាការ​កងទ័ព​ស៊ីរីមានប្រសាសន៍ថាខ្លួនកំពុងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមភេរវករនៅក្នុង​ខេត្តអ៊ីដលីប។ នៅថ្ងៃទី១១ ខែសីហា កងកម្លាំងរដ្ឋាភិបាលដណ្តើមកាន់កាប់ទីក្រុងអាល់ហូបេ និងស៊ូគេក ហើយចាប់ផ្តើមឡោមព័ទ្ធក្រុមភេរវករនៅទីក្រុងហ្សានសីឃួនដែលភេរវករកាន់កាប់។ នៅថ្ងៃអាទិត្យ​ក្រុមភេរវករត្រូវគេបណ្តេញចេញពីភ្នំកាហ្វាអៃដុមភាគខាងជើងនៃទីក្រុង។ យោងតាមប្រភពព័ត៌មានពីកាសែតអាល់វាតាបញ្ជាក់ឱ្យដឹងថាក្នុងរយៈពេល៣សប្តាហ៍កន្លងមកនេះ កងកម្លាំងរដ្ឋាភិបាលគ្រប់គ្រងលើតំបន់តាំងទីលំនៅចំនួន១៨កន្លែងនៅភាគខាងត្បូងនៃអភិបាលខេត្ត អ៊ីដលីប ហើយថែមទាំងសម្លាប់ភេរវករចំនួន១,២៥៧នាក់ដោយក្នុងនោះ​មានទាហានស៊ីឈ្នួល​បរទេស​ចំនួន៤០០នាក់ និងបំផ្លាញរថក្រោះប្រមាណជា៣០គ្រឿងរថពាសដែក១៩គ្រឿង និងរថយន្តគ្រប់​ប្រភេទ​ចំនួន១៦៩គ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here