ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ថ្កោលទោសចំពោះការវាយប្រហារភេរវកម្មក្នុងពិធីមង្គលការមួយនៅទីក្រុងកាប៊ុល ដោយហេតុការណ៍នោះសម្លាប់មនុស្សប្រមាណជាជាង៦០នាក់។ លោកសរសេរលើបណ្តាញ Twitter ថា “ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារអមនុស្សធម៌លើសាលអាពាហ៌ពិពាហ៌នៅទីក្រុងកាប៊ុលនៅយប់មិញ។ អាទិភាពកំពូលរបស់ខ្ញុំនៅពេលនេះគឺការជួយដល់ក្រុមគ្រួសាររបស់ជនរងគ្រោះដែលរងការវាយប្រហារពីការវាយប្រហារដ៏សាហាវនោះ។ លោក Ashraf Ghani បន្ថែមថា “ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើគោលដៅនោះ ខ្ញុំកោះហៅប្រជុំសន្តិសុខវិសាមញ្ញមួយដើម្បីពិនិត្យឡើងវិញ និងគិតពីការរារាំងការពារសន្តិសុខ”។ ប្រធានាធិបតីអាហ្វហ្គានីស្ថានបន្តថា “ពួកតាលីបង់មិនអាចជៀសផុតពីការស្តីបន្ទោស ដោយសារភេរវកររបស់ពួកគេបំផ្ទុះនៅសាល។ ថ្ងៃនេះជាថ្ងៃកាន់ទុក្ខ”។ គ្រាប់បែកមួយគ្រាប់ផ្ទុះនៅសាលពិធីមង្គលការមួយក្នុងទីក្រុងកាប៊ុលសម្លាប់មនុស្សចំនួន៦២នាក់ និងបង្កឱ្យមនុស្សចំនួន ១៨២នាក់រងរបួស។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាននិយាយថា ការវាយប្រហារនោះធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ ទន្ទឹមនឹងនេះចលនាតាលីបង់ (ដែលខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី) ចេញមុខបដិសេធថាមិនមានការពាក់ព័ន្ធនឹងការវាយប្រហារនោះទេ៕