ប្រភពព័តមាន TASS ផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
បណ្តាញសារព័ត៌មាន TOLO ដកស្រង់សម្តីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៣០នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះកក្រើកទីក្រុងចាឡាឡាបា ក្នុងខេត្តណាហ្កាហា ប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមប្រភពប៉ុស្តិ៍ទូរទស្សន៍បង្ហាញឲ្យដឹងថាមានការផ្ទុះ៦លើក។ ក្រុមជ្រុលនិយមរៀបចំដាក់គ្រាប់បែកច្នៃ។ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។ ប្រទេសអាហ្វហ្គានីស្ថានកំពុងប្រារព្ធទិវាឯករាជ្យនៅថ្ងៃច័ន្ទ។ កាលបរិច្ឆេទនោះស្របពេលជាមួយនឹងការអនុម័តសន្ធិសញ្ញាសន្តិភាពដែលបានបញ្ចប់សង្គ្រាមរវាងអង់គ្លេស និងអាហ្វហ្គានីស្ថានលើកទី៣ ឆ្នាំ១៩១៩៕