ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
ទូរទស្សន៍អាល់អារ៉ាប៊ីយ៉ារាយការណ៍នៅថ្ងៃចន្ទដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិថា ដៃស្តាំរបស់ប្រធានអង្គការភេរវកររដ្ឋអ៊ីស្លាម (IS ខុសច្បាប់ក្នុងប្រទេសរុស្ស៊ី) លោក អាប៊ូ បាក អាល់បាកដាឌី ត្រូវគេកម្ចាត់ចោលក្នុងកំឡុងពេលមានប្រតិបត្តិការដឹកនាំដោយសេវាស៊ើបការណ៍អ៊ីរ៉ាក់នៅក្នុងតំបន់អាល់ អានបា។ សេចក្តីថ្លែងការណ៍បន្ថែមថាសកម្មប្រយុទ្ធត្រូវគេកម្ចាត់នោះធ្លាប់ជាអធិរាជយោធានៅទីក្រុងហ៊ីតក្នុងប្រទេសអ៊ីរ៉ាក់។ កូនប្រុសជាច្រើនរបស់គាត់ក៏ជាសមាជិករបស់ក្រុម IS និងធ្លាប់ចូលរួមធ្វើសកម្មភាពវាយប្រហារភេរវកម្មមួយចំនួន៕