
ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
មនុស្សចំនួនប្រមាណជា៧០នាក់រងរបួសក្នុងការផ្ទុះជាច្រើនដែលធ្វើឱ្យរញ្ជួយទីក្រុងចាឡាឡាបាដក្នុងខេត្តណាហ្គាហារក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សារព័ត៌មាន TOLO រាយការណ៍ថា ការវាយប្រហារភេរវកម្មទាំងនោះពុំបានរារាំងពលរដ្ឋអាហ្វហ្គានីស្ថានពីការចូលរួមទិវាឯករាជ្យនៅថ្ងៃទី១៩ ខែសីហាឡើយ។ នៅឆ្នាំនេះគឺជាខួបលើកទី១០០ រំលឹកពីការបណ្តេញការឈ្លានពានរបស់អង់គ្លេសចេញពីប្រទេសអាហ្វហ្កានីស្ថាននៅក្នុងសង្គ្រាមរវាងអង់គ្លេស និងអាហ្វហ្គានីស្ថានលើកទីបី។ មេដឹកនាំអាហ្វហ្កានីស្ថានលោក អាម៉ានូឡា ខានបង្កើតទំនាក់ទំនងការទូតជាមួយរុស្ស៊ីសូវៀតក្នុងឆ្នាំ១៩១៩ ហើយនៅឆ្នាំ១៩២១ សន្ធិសញ្ញារវាងសូវៀត និងអាហ្វហ្កានីស្ថានដំបូងត្រូវគេចុះហត្ថលេខា៕
