ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
ក្រសួងមហាផ្ទៃនិយាយនៅថ្ងៃចន្ទថាប៉ូលិសទួរគីឃុំខ្លួនមនុស្ស៤១៨នាក់ក្នុងខេត្ត២៩ក្នុងការស៊ើបអង្កេតមួយដែលផ្តោតលើជនសង្ស័យពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដ (PKK)។ សេចក្តីប្រកាសរបស់ក្រសួងនៅលើទំព័រធ្វីតទ័រសរសេរតាមសេចក្តីថ្លែងការណ៍របស់ខ្លួនថា អភិបាលរបស់ទីក្រុងភាគអាគ្នេយ៍សំខាន់ៗទាំងបីត្រូវជំនួសដោយមន្រ្តីរដ្ឋនៅក្នុងដំណើរការស៊ើបអង្កេតទាក់ទងនឹងអំពើរភេរវកម្ម។ អភិបាលនៃខេត្ត Diyarbakir លោក ឌីយ៉ារបាករ័រ លោក វ៉ាន់ និងលោក ម៉ាដារិន ត្រូវគេជំនួសដំណែងនៅថ្ងៃចន្ទ ហើយអភិបាលរដ្ឋត្រូវតែងតាំងឱ្យចូលជំនួសដំណែងរបស់ពួកគេ។ ភ្នាក់ងារសារព័ត៌មានរាយការណ៍ថា អភិបាលក្រុងទាំងនោះត្រូវគេចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងៗរួមមាន សមាជិកភាពនៃអង្គការភេរវករ និងផ្សព្វផ្សាយការឃោសនារបស់ក្រុមភេរវករ៕
