បញ្ហាបំផ្ទុះគ្រាប់បែកនៅស្រុក Fermanagh ប្រទេសអៀរឡង់ខាងជើងកំពុងក្លាយជាបញ្ហាចាក់ឫសយ៉ាងជ្រៅ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

ក្រុមមន្ត្រីប៉ូលិសបានរត់គេចខ្លួនពីហេតុការផ្ទុះគ្រាប់បែកមួយស្ថិតនៅក្នុងស្រុក Fermanagh ប្រទេសអៀរឡង់ខាងជើង។ ហេតុការផ្ទុះនេះកើតឡើងនៅចំណុចជិតស្ពាន Wattlebridge ជិតព្រំដែនរបស់ប្រទេសអៀរឡង់ នៅកំឡុងពេលប្រតិបត្តិការសន្តិសុខមួយ ដែលចាប់ផ្តើម​បន្ទាប់ពី​មានការប្រកាសដំណឹងសន្តិសុខ។ ប៉ូលិសនិយាយថា នេះជាការប៉ុនប៉ងដោយចេតនា ដើម្បីទាក់ទាញ​មន្រ្តី និងសហការីកងទ័ពដែលចូលទៅក្នុងតំបន់ដើម្បីបំផ្ទុះគ្រាប់បែកសម្លាប់តែម្តង។ សូមបញ្ជាក់​ផងដែរថាអគ្គនាយករងសេវាកម្មប៉ូលិសនៃអៀរឡង់ខាងជើង លោក Constable Stephen Martin បាននិយាយថាប្រជាជនកំពុងមានអារម្មណ៍បែកបាក់គ្នានៅប្រទេសអៀរឡង់ខាងជើងបានក្លាយជា​បញ្ហា​កំពុងចាក់ឬសយ៉ាងជ្រៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here