អ្នកតំណាងទីក្រុងប៉េកាំងព្រមានថារដ្ឋអ៊ីស្លាមកើតមានជាថ្មីនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩

អ្នកតំណាងរបស់ប្រទេសចិនមានប្រសាសន៍ថា ភាពគ្រោះថ្នាក់របស់រដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) កំពុងចាប់ផ្តើមកើតមានឡើងវិញនៅក្នុងប្រទេសស៊ីរី។ ទីភ្នាក់ងារសារព័ត៌មានរាយការណ៍​ថា កាលពីថ្ងៃអង្គារ៍លោក សៀសៀយយាន អំពាវនាវឱ្យមានការចរចារក្នុងដំណើរការនយោបាយរវាង​រដ្ឋាភិបាល​អាសាដ និងក្រុមប្រឆាំង។ អ្នកការទូតទីក្រុងប៉េកាំងធ្វើសេចក្តីថ្លែងការណ៍មួយទៅកាន់​អ្នកសារព័ត៌មាន​ក្រោយពីមានកិច្ចពិភាក្សាជាមួយបេសកជនពិសេសស៊ីរីរបស់អង្គការសហប្រជាជាតិ​លោក ហ្គៀ ផេដឺសិន នៅទីក្រុងហ្សឺណែវ។ អ្នកតំណាងរបស់ចិននិយាយថា “ឥឡូវនេះ គ្រោះថ្នាក់​របស់អង្គការភេរវករ​ដូចជា ISIS កំពុងកើតមានឡើងវិញដោយយើងឃើញមានសញ្ញាមួយចំនួន”។ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មចាំបាច់ត្រូវតែបញ្ចប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here