ហ្វីលីពីនព្រមានមិនស្វាគមន៍នាវាចម្បាំងធ្វើដំណើរដោយគ្មានការអនុញ្ញាត

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩

ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូដឺតេ ព្រមានចាត់ចំណាត់ការមិនរាក់ទាក់ចំពោះនាវាបរទេស​ដែលធ្វើដំណើរ​ក្នុងដែនទឹករបស់ប្រទេសហ្វីលីពីនដោយគ្មានការអនុញ្ញាត ខណៈមានការប្រឈមដ៏កម្រមួយពីនាវា​ចម្បាំង​របស់​ប្រទេសចិន​នៅចម្ងាយពីរឬបីម៉ាយពីឆ្នេរម៉ានីល។  នៅថ្ងៃអង្គារនេះ លោក សាលវ៉ាឌ័រ ផេននេឡួ អ្នកនាំពាក្យរបស់លោក ឌូដឺតេ ទាមទារឱ្យមានតម្លាភាពចំពេលយោធាហ្វីលីពីនមើលឃើញ​នាវាចម្បាំងចិនជាច្រើនធ្វើដំណើរជិតដែនទឹកប្រទេសហ្វីលីពីនក្នុងចម្ងាយ១២ម៉ាយនៅឆ្នាំនេះ។ លោក ផេននេឡួ មានប្រសាសន៍ថា “នាវាបរទេសទាំងអស់ដែលឆ្លងកាត់ដែនទឹករបស់យើងត្រូវតែជូនដំណឹង និងទទួលបានការត្រួតពិនិត្យពីអាជ្ញាធររដ្ឋាភិបាលមុនពេលឆ្លងកាត់។” លោកបន្ថែមថា “យើងអាចអនុលោម​តាមលក្ខណៈមិត្តភាពឬយើងចាត់វិធានការដោយមិនរាក់ទាក់” ។ លោកពុំបានបញ្ជាក់លម្អិតពីការអនុវត្តបែបណានឹងអាចកើតឡើងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here