ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩
ក្រុមបំបែកខ្លួនភាគខាងត្បូងដណ្តើមបានមូលដ្ឋានយោធារដ្ឋាភិបាលយេម៉ែនចំនួន ២នៅជិតភាគខាងត្បូងកំពង់ផែអាដែននៅព្រឹកថ្ងៃអង្គារ។ ការវាយប្រហារនោះបង្កឱ្យមានការប៉ះទង្គិចគ្នាថ្មីៗរវាងសម្ព័ន្ធមិត្តជាច្រើនដែលជាកត្តាបង្កើតភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្រុមបំបែកខ្លួន និងរដ្ឋាភិបាលគឺជាផ្នែកមួយរបស់ក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងចលនាហូធី ហើយក្រុមនោះធ្លាប់ដណ្តើមបានការកាន់កាប់រដ្ឋធានីសាណា និងទីក្រុងធំៗភាគច្រើននៅឆ្នាំ២០១៤។ កម្លាំងនៅជួរមុខមួយទៀតនៅភាគខាងជើង ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនិយាយថា ពួកគេបើកការវាយប្រហារតាមអាកាសពេញមួយយប់ទៅលើគោលដៅយោធាហូធីនៅរដ្ឋសាណា។ យោងតាមប្រភពព័ត៌មានពីក្រុមចម្រុះបញ្ជាក់ឱ្យដឹងថាពួកគេវាយប្រហារលើរូងភ្នំដែលផ្ទុកមីស៊ីល យន្តហោះគ្មានមនុស្សបើក និងអាវុធរង៕