ប្រភពព័ត៌មានពី The Asahi Shimbun ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩
ចំនួនប្រទេសដែលអភិវឌ្ឍផ្កាយរណបសិប្បនិម្មិតកំពុងតែកើនឡើងនៅទ្វីបអាហ្វ្រិក។ គោលបំណងគឺ ដើម្បីដោះស្រាយបញ្ហាសង្គមដែលកំពុងប្រឈមដូចជាការអភិវឌ្ឍន៍បរិយាកាសឱ្យប្រសើរឡើង និង ផលិតកម្មចំណីអាហារជាដើម។ ភាពជឿនលឿននៃបច្ចេកវិទ្យាកំពុងជួយកាត់បន្ថយការចំណាយ ហើយប្រទេសជប៉ុន និងប្រទេសដទៃទៀតកំពុងតែគាំទ្រ និងសហការគ្នា។ កាលពីខែឧសភាឆ្នាំមុនផ្កាយរណបខ្នាតតូចមួយដែលអភិវឌ្ឍដោយសាកលវិទ្យាល័យ Nairobi ក្នុងប្រទេសកេនយ៉ា ដោយមានការគាំទ្រពីសាកលវិទ្យាល័យអ៊ីតាលីមួយ ហើយត្រូវបានគេបញ្ជូន យានទៅអវកាសពីមជ្ឈមណ្ឌលពិសោធន៍ជប៉ុន “Kibou” នៅស្ថានីយ៍អវកាសអន្តរជាតិ។ ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ក៏បានសហការផងដែរ។ ផ្កាយរណបសិប្បនិម្មិតដំបូងគេរបស់កេនយ៉ា។ រដ្ឋមន្រ្តីក្រសួងអប់រំលោក Amina mohamad (នៅពេលនោះ) បានមើលការចាក់ផ្សាយពីការបាញ់បង្ហោះនៅក្នុងប្រទេសជប៉ុន និងរីករាយណាស់ដោយសារ “នោះគឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសកេនយ៉ា” នៅពេលដែលផ្កាយរណបត្រូវបានបាញ់បញ្ចេញដោយសុវត្ថិភាព។ អ្នកដឹកនាំស្រាវជ្រាវ (វិស្វកម្មភូមិសាស្រ្ត) Sami Matara នៅសកលវិទ្យាល័យ Nairobi មានប្រសាសន៍ថា៖ ផ្កាយរណបសិប្បនិម្មិតនេះអាចត្រូវបានប្រើដើម្បីកែលម្អបរិយាកាស និងស្វែងរកធនធាននៅក្រោមដី។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកេនយ៉ា។ “ខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រពីប្រទេសជប៉ុនដែលបានផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃនេះ”៕
