រថយន្តបំផ្ទុះគ្រាប់បែកនៅក្លឹបវាយកូនហ្គោល៖ បុរស២នាក់ត្រូវចាប់ខ្លួន នៅទីក្រុង Dublin ប្រទេសអៀរឡង់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩

បុរស២នាក់ក្នុងវ័យ៤០ឆ្នាំត្រូវចាប់ខ្លួនដោយអង្គភាព Gardaí (ប៉ូលិសប្រទេសអៀរឡង់) ពាក់ព័ន្ធ​នឹង​ការរកឃើញគ្រាប់បែកមួយនៅក្រោមរថយន្តរបស់ប៉ូលិសនៅភាគខាងកើតទីក្រុង Belfast។ ឧបករណ៍​នេះ​ត្រូវបានរកឃើញនៅក្លឹបវាយកូនហ្គោល Shandon Park ដែលជិតទីស្នាក់ការកណ្តាល សេវាកម្មប៉ូលិសអៀរឡង់ខាងជើង PSNI កាលពីថ្ងៃសៅរ៍ទី១ ខែមិថុនា។ ហើយនៅព្រឹកថ្ងៃអង្គារ​សមាជិកនៃអង្គភាពអ្នកស៊ើបអង្កេតពិសេស Gardai បានចាប់ខ្លួនបុរស២នាក់នៅទីក្រុង Dublin។ ដែលពេលនេះ ពួកគេកំពុងត្រូវបានគេឃុំនៅអង្គភាព Gardai។ អ្នកស៊ើបអង្កេតជាន់ខ្ពស់ លោក Sean Wright មកពីអង្គភាពស៊ើបអង្កេតភេរវកម្មរបស់ PSNI សូមស្វាគមន៍ចំពោះករីកចំរើនទៅមុខ។ លោកបន្តថា “ការចាប់ខ្លួនគួរតែបញ្ជូនសារយ៉ាងច្បាស់ទៅអ្នកដែលពាក់ព័ន្ធនឹងសកម្មភាពភេរវករ ដើម្បីប៉ូលិសព្រំដែនមិនអនុញ្ញាតឱ្យឆ្លងដែនដើម្បីរត់គេចខ្លួន”។ សេវាកម្មប៉ូលិសទាំងពីរ​របស់យើង​ធ្វើការរួមគ្នាជារៀងរាល់ថ្ងៃក្នុងការចែករំលែកចំណេះដឹង និងព័ត៌មានដើម្បីធានាថា មិនមានកន្លែង​លាក់ខ្លួនសម្រាប់ឧក្រិដ្ឋជនឬភេរវករឡើយ។ កាលពីខែមិថុនាអង្គភាព New IRA បានចេញសេចក្តី​ថ្លែងការណ៍មួយទៅកាន់សារព័ត៌មានអៀរឡង់ដោយអះអាងថា វាជាអ្នកនៅពីក្រោយការវាយប្រហារ​នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here