ប៉ូលិស និងភេរវករដែលស្លាប់នៅកាស្មៀជាឧប្បត្តិហេតុដំបូងតាំងពីឥណ្ឌា​លុបចោលឯករាជ្យក្នុងតំបន់នេះ

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩

មន្រ្តីប៉ូលិសឥណ្ឌាម្នាក់ស្លាប់នៅក្នុងការបាញ់ប្រហារជាមួយភេរវករនៅក្នុងតំបន់ជម្លោះកាស្មៀរ ដោយ​ឧប្បត្តិហេតុបែបនេះជាករណីដំបូងចាប់តាំងតំបន់នេះត្រូវលុបចោលឯករាជ្យដោយក្រុងញូវដេលី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការបាញ់ប្រហារនោះកើតឡើងនៅភាគខាងលិច​ស្រុក​បារ៉ាមម៉ូឡានៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាបន្ទាប់ពីមានការអនុវត្តន៍ច្បាប់ឈានមុខគួរឱ្យ​ទុកចិត្ត។ អង្គភាពដឹកនាំការស្រាវជ្រាវស្ថិតនៅក្រោមការបាញ់ប្រហារពីក្រុមសកម្មប្រយុទ្ធ។ ការបាញ់​ប្រហារដោយប្រើកាំភ្លើងកើតឡើងជាបន្តរហូតដល់យប់ ហើយនៅទីបំផុតសម្លាប់ជីវិតមន្ត្រីម្នាក់ និង​បណ្តាលឱ្យមន្រ្តីម្នាក់ទៀតរងរបួស។ អ្នកវាយប្រហារម្នាក់ស្លាប់ក្នុងការបាញ់នោះ។ ប៉ូលិស​រកឃើញ​អាវុធ និងគ្រាប់កាំភ្លើងនៅទីតាំងនោះ។ យោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយលើបណ្តាញ​សង្គម​ធ្វីតធ័របង្ហាញឲ្យដឹងថាក្រុមសកម្មប្រយុទ្ធត្រូវគេកំណត់អត្តសញ្ញាណថា ជាអ្នកស្រុកម្នាក់​ដែល​អាជ្ញាធរ​ធ្លាប់ស្គាល់ពីមុនមក ហើយគាត់ពាក់ព័ន្ធក្នុងករណីឧក្រិដ្ឋកម្មភេរវកម្មជាច្រើន។  គេជឿថា ការបាញ់ប្រហារនោះជាឧប្បត្តិហេតុធ្ងន់ធ្ងរដំបូងបង្អស់នៅក្នុងតំបន់មានជម្លោះបន្ទាប់ពីស្ថានភាពសន្តិសុខត្រូវប្រទេសឥណ្ឌារឹតបន្តឹងក្រោយពីមានការសម្រេចចិត្តនៅខែសីហាក្នុងការដកហូតឋានៈពិសេស​របស់រដ្ឋកាស្មៀ។ ការំពឹងទុកថានឹងមានកុប្បកម្មដ៏មានសក្តានុពល ទីក្រុងញូវដេលីបានពង្រាយ​ទាហាន​សរុបចំនួន៣៥,០០០នាក់ទៅកាន់តំបន់នោះក្នុងរយៈពេលពីរសប្តាហ៍បន្ថែមពីលើកងកម្លាំង​ដែលឈរជើងនៅទីនោះ។ គេថែមទាំងណែនាំអំពីការរឹតត្បិតមួយចំនួនពាក់ព័ន្ធនឹងការហាមឃាត់​ក្នុងការ​ប្រមូលផ្តុំ​ជាសាធារណៈនៅក្នុងទីក្រុងស្រីនណាហ្គា។ ស្ថានភាពនៅតែមានសភាពស្ងប់ស្ងាត់​រហូត​មក​ដល់​ពេលនេះ។ រដ្ឋាភិបាលឥណ្ឌាដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ណារេនត្រាម៉ូឌី អះអាង​ថា វិធានលុបចោលឯករាជ្យនឹងផ្តល់ផលប្រយោជន៍ដល់តំបន់ដែលមានបញ្ហាទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។ ជាពិសេសអាជ្ញាធរអះអាងថា កត្តានេះគួរតែជួយក្នុងការធ្វើសមាហរណកម្មក្នុងរដ្ឋឥណ្ឌា​ក៏ដូចជាចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងអំពើពុករលួយនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here