ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩
កងជីវពលប្រជាជនរបស់សាធារណរដ្ឋប្រកាសដោយខ្លួនឯងនៅភាគខាងកើតអ៊ុយក្រែន LPR (Lugansk People’s Republic) រាយការណ៍នៅថ្ងៃពុធថា សមាជិករបស់ពួកគេបាញ់ទម្លាក់យន្តហោះវាយប្រហារគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែននៅក្បែរភូមិ Veselaya Gora។ “ខណៈដែលកិច្ចប្រជុំរបស់ក្រុមទំនាក់ទំនង កំពុងធ្វើឡើងនៅវេទិកា Minsk មេបញ្ជាការនៃប្រតិបត្តិការដែលគេហៅថា កងកម្លាំងសម្ព័ន្ធបន្តការប៉ុនប៉ងរបស់ពួកគេដើម្បីធ្វើឱ្យស្ថានការណ៍មានអស្ថិរភាពរួមមានទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក នេះបើយោងតាមប្រភពព័ត៌មាន Luganskinformtsentr ទទួលបានពី LPR។ ឧទាហរណ៍ចំពោះហេតុការណ៍កើតឡើង កងជីវពលប្រជាជនបញ្ឈប់ការប៉ុនប៉ងយន្តហោះគ្មានមនុស្សបើករបស់កម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលព្យាយាមស្វែងរកផ្លូវជុំវិញទីតាំងដែលកាន់កាប់ដោយកងជីវពលប្រជាជន និងដើម្បីឆ្ពោះទៅរកតំបន់តាំងនៅ Veselaya Gora។ យោងតាមប្រភពកងជីវពលប្រជាជនបញ្ជាក់អោយដឹងថាយន្តហោះគ្មានមនុស្សបើកនោះបំពាក់ដោយគ្រាប់បែកច្នៃ។ គួររំលឹកផងដែរថាក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Minsk នាថ្ងៃទី១៧ ខែកក្កដា អ្នកចូលរួមប្រកាសថាបទឈប់បាញ់គ្នាដ៏ទូលំទូលាយ និងគ្មានទីបញ្ចប់ចាប់ផ្តើមឡើងនៅក្រុង Donbass ថ្ងៃទី២១ ខែកក្កដា។ សេចក្តីថ្លែងការណ៍ស្តីពីបទឈប់បាញ់គ្នារួមមានបញ្ចូលទាំងកាតព្វកិច្ចសំខាន់ៗរបស់ភាគីទាំងសងខាងលើវិធានការបន្ថែមសម្រាប់ការសង្កេតបទឈប់បាញ់គ្នា។ ទោះជាយ៉ាងណាក៏ដោយទាហានអ៊ុយក្រែនបំពានលើកិច្ចព្រមព្រៀងនៅថ្ងៃដដែលដោយបាញ់ផ្លោងទៅលើភូមិ Novaya Tavriya នៅភាគខាងត្បូងនៃសាធារណរដ្ឋ Donetsk ដោយប្រើអាវុធធុនតូច៕









