ជម្លោះផ្ទៃក្នុងនៅតាលីបង់៖ មេដឹកនាំប្រឆាំងនឹងសន្តិភាពម្នាក់ត្រូវគេប៉ុងប៉ងធ្វើឃាត

0

ប្រភពព័ត៌មានពី The Asahi Shimbun ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩

មន្ត្រីសន្តិសុខបានរកឃើញថាការប៉ុនប៉ងធ្វើឃាតលើមេដឹកនាំតាលីបង់ដែលជាក្រុមឧទ្ទាម អាហ្គានីស្ថានដែលកើតឡើងនៅភាគខាងលិចប្រទេសប៉ាគីស្ថាន។ មេដឹកនាំរូបនេះកំពុងពិភាក្សា សន្តិភាពជាមួយអាមេរិកដែលមានកងទ័ពឈរជើងនៅអាហ្គានីស្ថាន ហើយត្រូវបានគេសង្ស័យថា ពាក់ព័ន្ធនឹងក្រុមប្រឆាំងសន្តិភាពតាលីបង់ដែលមានបំណងចង់ទប់ស្កាត់រឿងនេះ។ ប្រសិនបើជម្លោះ នៃមតិនៅក្នុងក្រុមតាលីបង់កាន់តែខ្លាំងវាអាចមានផលប៉ះពាល់ដល់កិច្ចចរចាសន្តិភាពដែលបាន ព្រមព្រៀងគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ នៅកន្លែងគោរពបូជាសាសនាឥស្លាម (វិហារអ៊ីស្លាម) នៅខាងក្រៅក្រុង kwetta ភាគខាងលិចប្រទេសប៉ាគីស្ថាន។ គោលដៅគឺមេដឹកនាំ​តាលីបង់លោក Haibatula Akunzada។ យោងតាមមន្រ្តីសន្តិសុខជាច្រើននាក់បានឲ្យដឹងថា គ្រាប់បែកបានផ្ទុះឡើង នៅពេលដែលសាច់ញាតិជិតស្និទ្ធរបស់ប្រធានកំពុងអានពាក្យអធិស្ឋាន​នៅជួរខាងមុខ។ ពីកន្លែងកើតហេតុបំណែកគ្រាប់បែកមួយត្រូវបានរកឃើញ។ សាច់ញាតិជិតស្និទ្ធរបស់ Akunzada ចំនួន៧នាក់បានស្លាប់ ប៉ុន្តែដោយសារតែគាត់អង្គុយនៅជួរក្រោយ គាត់ក៏បានរួចផុត​ពីគ្រោះថ្នាក់​នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ដែរថា ពួកតាលីបង់បានឃុំឃាំង​ឆ្មាំវិហារ​ម្នាក់បន្ទាប់ពី មានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកលើកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here