ការពង្រាយមីស៊ីលរបស់សហរដ្ឋអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកអាចគម្រាមកំហែងដល់ស្ថិរភាពអន្តរជាតិ

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩

ក្រសួងការបរទេសរុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍ថា ការពង្រាយមីស៊ីលរបស់សហរដ្ឋអាមេរិក​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកអាចបង្កការគម្រាមកំហែងដល់សន្តិសុខអន្តរជាតិ។ ភ្នាក់ងារសារព័ត៌មាននិយាយថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ម៉ាកអេសផឺរ មានប្រសាសន៍នៅដើមខែនេះថា លោកពេញចិត្ត ក្នុងការពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅអាស៊ីក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ីលោកស្រី Maria Zakharova មានប្រសាសន៍ថា “សកម្មភាព​របស់ទីក្រុង​វ៉ាស៊ីនតោន​បង្កការគម្រាមកំហែងដល់ស្ថិរភាពពិភពលោក។ ច្បាស់ណាស់វាគ្រាន់តែ​ជាជំហាន​ដំបូង​ប៉ុណ្ណោះហើយនៅពេលអនាគតអាមេរិកអាចពង្រាយអាវុធបែបនេះទៅតំបន់ផ្សេងទៀតក្នុងពិភពលោករួមទាំងនៅអឺរ៉ុបផងដែរ”។ ដោយមានការគាំទ្រពីទីក្រុងប៉េកាំង ទីក្រុងម៉ូស្គូស្នើសុំដល់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិសង្ខេបស្តីពីការអភិវឌ្ឍរបស់មីស៊ីល​រយៈចម្ងាយមធ្យម។ លោកស្រីបន្ថែមថាសន្និសីទកាសែតនឹងចាប់ផ្តើមនៅម៉ោង ១៩:០០ GMT៕

LEAVE A REPLY

Please enter your comment!
Please enter your name here