ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩
នៅថ្ងៃព្រហ្បតិ៍អ្នកតំណាងសហរដ្ឋអាមេរិក និងតាលីបានបន្តការចរចានៅក្នុងប្រទេសកាតាស្តីពីការបញ្ចប់សង្រ្គាមវែងបំផុតរបស់សហរដ្ឋអាមេរិក។ យោងតាមប្រភពព័ត៌មាន AP បញ្ជាក់ថា សមាជិកតាលីបង់និយាយថា អ្នកតំណាងសហរដ្ឋអាមេរិកលោក ហ្សាម៉ាយ ខាលីហ្សាដ មានកិច្ចប្រជុំមួយទល់នឹងមួយនៅថ្ងៃពុធជាមួយអ្នកចរចានាំមុខរបស់តាលីបង់គឺលោក ម៉ូឡាស់ អាប់ដូល ហ្គាននី បារ៉ាដា។ បារ៉ាដា ជាស្ថាបនិកម្នាក់របស់តាលីបង់ហើយគេរាយការណ៍ថា លោកមានឥទ្ធិពលខ្លាំងបំផុតទៅលើសមាជិកក្រុម និងក្រុមបះបោរ។ ទីក្រុងវ៉ាស៊ីនតោន និងពួកតាលីបង់ធ្វើកិច្ចចរចាជាច្រើនលើកនៅឆ្នាំមុនលើបញ្ហាមួយចំនួនដូចជាការដកកងទ័ពអាមេរិក ការចរចារវាងអាហ្វហ្គានីស្ថាននិងតាលីបង់ដើម្បីធានាថាប្រទេសអាហ្វហ្គានីស្ថាននឹងមិនមែនជាចំណុចចាប់ផ្តើមនៃការវាយប្រហារភេរវកម្មពិភពលោកទេ៕