
ប្រភពព័ត៌មានពី TASS ផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩
ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីជម្លោះលោក អេឡិចស៊ី បាគីន មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថាក្រុមសកម្មប្រយុទ្ធបាញ់ផ្លោងលើតំបន់លំនៅដ្ឋានចំនួន១៤ក្នុងខេត្តឡាតាគា អាឡេប៉ូ ហាម៉ា និងអ៊ីដលីបរបស់ប្រទេសស៊ីរីក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ទាហានរុស្ស៊ីអនុវត្តប្រតិបត្តិការមនុស្សធម៌មួយនៅក្នុងតំបន់ទីលំនៅដ្ឋានមួយក្នុងខេត្តហូមដោយពួកគេចែកចាយអាហារចំនួន៥០០កញ្ចប់ដែលមានទំងន់សរុប២,៤៧តោន។ ចាប់តាំងពីមានការចាប់ផ្តើមដំណើរការផ្សះផ្សាមន្រ្តីរុស្ស៊ីបានអនុវត្តប្រតិបត្តិការមនុស្សធម៌ចំនួន២,៨៨៨លើកក្នុងប្រទេសស៊ីរី។ ពួកគេផ្តល់ជំនួយមនុស្សធម៌ដែលមានទម្ងន់សរុប៣,៥៤៨តោន។ លោកបន្ថែមថាចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៥ មានមនុស្សជិត៥៩៥,០០០នាក់វិលត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញ៕








