សហរដ្ឋអាមេរិក-កូរ៉េខាងជើងនឹងចាប់ផ្តើមការជជែកពីការរំសាយអាវុធនុយក្លេអ៊ែរឡើងវិញក្នុងពេលឆាប់ៗនេះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩

មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងមួយរូបនិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាង​ដែល​គេរំពឹង​ថានឹងបើកកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរឡើងវិញក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារព័ត៌មាន​រ៉យទ័រនិយាយថាទីប្រឹក្សាសន្តិសុខជាតិលោក គីម​ យុនជុន ផ្តល់ការវាយតម្លៃសុទិដ្ឋិនិយម​របស់លោកបន្ទាប់ពីបានជួបជាមួយប្រេសិតអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើងគឺលោក Stephen Biegun នៅទីក្រុងសេអ៊ូលនោះ។ លោក គីម និយាយបន្ទាប់ពីកិច្ចប្រជុំមួយម៉ោងដោយមិននិយាយ​លំអិតនោះទេថា “ចំណាប់អារម្មណ៍របស់ខ្ញុំគឺថាកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនឹងអនុវត្តកិច្ចពិភាក្សា​ឆាប់ៗនេះហើយវានឹងដំណើរការល្អជាក់ជាមិនខាន”។ កិច្ចចរចាសំដៅទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាងដែលជាប់គាំងចាប់តាំងពីជំនួបកំពូលលើកទី២ ដែលមិនបាន​សម្រេច​រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ចុងអ៊ុន នៅប្រទេស​វៀតណាមកាលពីខែកុម្ភៈនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here