ប្រភពព័ត៌មាន The Asahi Shimbun ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់តាមការស្នើសុំរបស់ចិន និងរុស្ស៊ី នៅថ្ងៃទី២២ បន្ទាប់ពីអាមេរិកបានធ្វើការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យម។ របៀបវារៈសំខាន់ គឺថាសន្ធិសញ្ញាលុបបំបាត់នុយក្លេអ៊ែររយៈចម្ងាយមធ្យមរវាងអាមេរិក និងរុស្ស៊ី (INF) បានផុតកំណត់ នៅថ្ងៃទី០២ ហើយប្រទេសចិន រុស្ស៊ី និងអឺរ៉ុប អាមេរិកមានទំនាស់លើទំនួលខុសត្រូវរបស់ពួកគេ។ លោក Nakamizumi អគ្គលេខាធិការរងនៃនាយកដ្ឋានដកហូតអាវុធរបស់អង្គការសហប្រជាជាតិបាន មានប្រសាសន៍ថា “ការដកហូតអនុសញ្ញា INF មិនគួរជាកត្តាជំរុញសម្រាប់ការអភិវឌ្ឍមីស៊ីល ការទិញ យក និងរីកសាយការប្រកួតប្រជែងនោះទេ”។ ហើយបានលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង អន្តរជាតិ ដែលស្របច្បាប់ដើម្បីដោះស្រាយការគំរាមកំហែងមីស៊ីល។ ឯកអគ្គរដ្ឋទូតរងនៃប្រទេសរុស្ស៊ីលោក Polyansky បានរិះគន់ថាការបាញ់មីស៊ីលរបស់អាមេរិកគឺថ្ងៃទី១៦ បន្ទាប់ពីថ្ងៃផុតកំណត់នៃសន្ធិសញ្ញា INF ហើយបាននិយាយថា “អាមេរិកបានបន្តរំលោភសន្ធិសញ្ញានេះដោយចេតនា”។ ឯកអគ្គរដ្ឋទូតចិនបានរាយការណ៍អំពីមីស៊ីលរយៈចម្ងាយមធ្យមដែលបានបាញ់ថា “ប្រទេសចិនកំពុងតែដាក់ពង្រាយកងទ័ពនៅក្នុងទឹកដីរបស់ខ្លួនក្នុងគោលបំណងការពារខ្លួនតែប៉ុណ្ណោះ។ អាមេរិកប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយកម្លាំងទ័ពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ហើយបាននិយាយថា អាមេរិកបានត្រួតពិនិត្យតាមដានថែមទៀត។ ម៉្យាងវិញទៀតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ Koen បានទទូចថា “ប្រទេសរុស្ស៊ីបានរំលោភអនុសញ្ញា INF អស់រយៈពេលជាង១០ឆ្នាំហើយ”។ ប្រទេសចិនក៏ត្រូវបានរិះគន់ផងដែរថា “ប្រទេសចិន និងរុស្ស៊ី ក៏ចង់ក្លាយជាមហាអំណាចដែរ ដូច្នេះពួកគេនៅតែបន្តផលិតអាវុធ”។ អ្នកតំណាង អង់គ្លេស បារាំង និងអាឡឺម៉ង់ក៏មានទំនាក់ទំនងគ្នាជាមួយអាមេរិកដែរ៕
