ប្រភពព័ត៌មាន The Asahi Shimbun ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩
ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលជាបន្តបន្ទាប់ចាប់តាំងពីចុងខែកក្កដាមក។ រដ្ឋាភិបាលជប៉ុនបានពន្យល់ថា “មិនមានផលប៉ះពាល់ភ្លាមៗដល់សន្តិសុខរបស់យើងទេ” ប៉ុន្តែវា មិនស្រួលទេដែលមីស៊ីលត្រូវបានបាញ់ចេញពីប្រទេសជិតខាងនោះ។ ជាដំបូងការចំណាយលើផ្នែក យោធានេះ តើដាក់សម្ពាធលើជីវភាពរបស់ប្រជាជនកំរិតណាទៅ? ព័ត៌មានទាក់ទងនឹងថវិការបស់ ប្រទេសដ៏អាថ៌កំបាំងនេះ ខ្ញុំបានស្នើសុំអ្នកជំនាញឱ្យសង្ខេបពីរឿងដ៏អាថ៌កំបាំងនេះ។ យោងតាមសារព័ត៌មានប្រចាំថ្ងៃប្រចាំនៅអាស៊ីបូព៌ារបស់កូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃទី២២ថា ប្រទេសកូរ៉េខាងជើងបានវិនិយោគយ៉ាងហោចណាស់១លានដុល្លារក្នុងការបាញ់មីស៊ីលផ្លោងរយៈ ចម្ងាយខ្លីថ្មីនេះ។ យោងតាមអត្ថបទលោកវេជ្ជបណ្ឌិត Marx Shiller នៃក្រុមហ៊ុនពិគ្រោះយោបល់គ្រាប់ បែកអាឡឺម៉ង់ “ST Analytics” បាននិយាយថា “ការចំណាយយ៉ាងហោចណាស់ពី១លានដុល្លារទៅ ១,៥លានដុល្លារក្នុងមីស៊ីលមួយគ្រាប់ៗ មិនរាប់បញ្ចូលថ្លៃផលិតមីស៊ីលទេ”។ ផ្អែកលើចំនួនទឹកប្រាក់ នេះ អត្ថបទសន្មតថាការបាញ់បង្ហោះមីស៊ីលចំនួន១២លើកចាប់ពីចុងខែកក្កដា ដល់ពាក់កណ្តាលខែ សីហា ត្រូវចំណាយប្រាក់សរុបជាង១០លានដុល្លារ ឬអាចនិយាយបានថាចំនួនទឹកប្រាក់នេះអាចទិញ អង្ករឲ្យ “ប្រជាជនកូរ៉េខាងជើងទាំងអស់ហូបបានជិត២ថ្ងៃ”៕