ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩
ប៉ូលិសទីក្រុងហុងកុងបានបាញ់កាំភ្លើងនៅក្នុងអំឡុងពេលការតវ៉ាជាលើកដំបូងចាប់តាំងពីបាតុកម្មបានផ្ទុះឡើងតាំងពីខែមិថុនាមកម្លេះ។ មុននឹងមានហេតុការណ៍នេះដំបូងឡើយឡានបាញ់ទឹកត្រូវបានដាក់ពង្រាយដើម្បីប្រឆាំងនឹង ក្រុមបាតុករក្រោយពីមានការគប់ដុំឥដ្ឋ និងគ្រាប់បែកសាំងមកលើប៉ូលិស បន្ទាប់មកទើបមានការបាញ់កាំភ្លើងគម្រាម។ ប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាការបាញ់កាំភ្លើងជាការព្រមានដល់ក្រុមអ្នកតវ៉ាហើយថាមានមន្រ្តីជាច្រើនរូបត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារការប៉ះទង្គិចគ្នានេះ។ ប៉ុន្តែស្នងការប៉ូលិសលោក Leung Kwok-tis មិនបាននិយាយថាការបាញ់នោះមិនបានតម្រង់ទៅកន្លែងណាមួយនោះទេ៕
