ក្រសួងការពារជាតិ៖ ប្រទេសទួរគីរំពឹងថាការដឹកជញ្ជូន S-400 របស់រុស្ស៊ីនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ថ្ងៃទី​២៦ ខែសីហា ឆ្នាំ ២០១៩

រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេសទួរគីលោក Hulusi Akar និយាយថា​ការដឹកជញ្ជូន​ប្រព័ន្ធ​ការពារមីស៊ីលរុស្ស៊ី S-400 ទៅប្រទេសទួរគីនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ យោងតាមសម្តីរបស់លោក Akar ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Anadolu ប្រកាសកាលពីថ្ងៃច័ន្ទថា “ការចែកចាយ និងការដឹកជញ្ជូនលើកទី២ នៃ S-400 នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ”។ រ៉យទ័រនិយាយថាសមាសធាតុ​ដំបូង​នៃប្រព័ន្ធនេះត្រូវបញ្ជូនទៅទីក្រុងអង់ការ៉ាកាលពីខែកក្កដា ទោះបីជាមានការព្រមានអំពីការដាក់​ទណ្ឌកម្មរបស់អាមេរិកចំពោះការទិញនេះក៏ដោយ។ ទីក្រុងវ៉ាស៊ីនតោនទទូចថាប្រព័ន្ធ S-400 របស់ប្រទេសរុស្ស៊ីមិនត្រូវគ្នានឹងប្រព័ន្ធការពាររបស់ណាតូនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here