ប្រភពព័ត៌មាន The Asahi Shimbun ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩
សហរដ្ឋអាមេរិកបានប្រឆាំងនឹងការសម្រេចចិត្តរបស់កូរ៉េខាងត្បូងក្នុងការបោះបង់ចោលកិច្ចព្រម ព្រៀងការពារព័ត៌មានយោធា (GSOMIA) ជាមួយប្រទេសជប៉ុន។ កូរ៉េខាងត្បូងនិយាយថាខ្លួនបាន ផ្តល់ព័ត៌មានទៅឲ្យអាមេរិក ហើយអាមេរិកបានសម្តែងការខកចិត្ត។ ប្រទេសកូរ៉េបានអំពាវនាវឱ្យ មានការចរចាជាមួយប្រទេសជប៉ុនតាមវិធីផ្សេងៗ ប៉ុន្តែប្រទេសជប៉ុនបែរជាឆ្លើយតបដោយ “ព្រងើយកន្តើយ” ដែលនាំឲ្យកិច្ចព្រមព្រៀងនេះមិនទទួលបានជោគជ័យ។ រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិក Pompeo បាននិយាយថា “ខ្ញុំសំដែងការព្រួយបារម្ភ និងការខកចិត្តយ៉ាងខ្លាំង”។ បន្ទាប់ពីរដ្ឋាភិបាលកូរ៉េបានសម្រេចលុបចោលកិច្ចព្រមព្រៀង GSOMIA ពីរដ្ឋាភិបាលអាមេរិកនៅថ្ងៃទី២២ មានការរិះគន់យ៉ាងខ្លាំងផ្ទួនៗមកលើប្រទេសកូរ៉េ។ ចំពោះអាមេរិក ជប៉ុន និងកូរ៉េគឺជាសម្ព័ន្ធមិត្តសំខាន់នៅអាស៊ីបូព៌ា។ ការបង្កើនជម្លោះរវាងប្រទេស ទាំងពីរអាចនាំឱ្យមានការកាត់បន្ថយឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកមួយរូបបាននិយាយថា “យើងមានការចូលរួមយ៉ាងខ្លាំង” ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ” និងបានទទួលស្គាល់ថាភាគីទាំងពីរបានអំពាវនាវឲ្យមានការគ្រប់គ្រងខ្លួនឯង។ ជាការពិតនៅពេលទំនាក់ទំនងជប៉ុន និងកូរ៉េកាន់តែយ៉ាប់យ៉ឺននោះលោក Bolton (មន្រ្តី សន្តិសុខជាតិ) លេខាធិការក្រសួងការពារជាតិ Esper និងឧបនាយករដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិក Steilwel (អ្នកគ្រប់គ្រងអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក) បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរ ជាបន្តបន្ទាប់ដើម្បីជំរុញទំនាក់ទំនង។ លើកនេះកូរ៉េបានសម្រេចចិត្តបោះបង់ចោល GSOMIA ហាក់ ដូចជាមិនពេញចិត្តទេ ព្រោះសហរដ្ឋអាមេរិកបាន “បដិសេធសំណើជាច្រើនដង”។ ក្រសួងការពារជាតិអាមេរិកបានរិះគន់ប្រទេសកូរ៉េខាងត្បូងដោយបានធ្វើសេចក្តីថ្លែងការណ៍២ដងនៅថ្ងៃទី២២។ លើកទី២ បានវាយប្រហារខ្លាំងៗជាងលើកទី១ ដោយបានសង្កត់ធ្ងន់ថា “យើងមានការព្រួយបារម្ភ និងខកចិត្តយ៉ាងខ្លាំងដោយសាររដ្ឋបាលកូរ៉េ មិនបានបន្តកិច្ចព្រមព្រៀង GSOMIA ជាមួយនឹងប្រទេសជប៉ុន”។ យោងតាមក្រសួងនេះជាលើកទី២ត្រូវបានសម្របសម្រួលជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ និងក្រសួងដទៃទៀតជាងលើកទី១៕
