សម្ព័ន្ធដឹកនាំដោយអារ៉ាប់មានស្ថេរភាពនៅយ៉េមែន

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩

នៅថ្ងៃចន្ទ កម្លាំងចម្រុះដឹកនាំដោយអារ៉ាប់ប្រឆាំងនឹងក្រុមហ៊ូទីក្នុងប្រទេសយ៉េមែន​ឈានដល់ដំណាក់​កាលបទឈប់បាញ់គ្នាមួយ ខណៈដែលសម្ព័ន្ធមិត្តភាគខាងត្បូងបែរជាប្រ ឈមមុខដាក់គ្នា​ទៅវិញទៅ​មកក្នុងការតស៊ូអំណាចមួយ។ ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងអារ៉ាប់​(មហាអំណាចក្នុងសម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​ប្រទេសយ៉េមែន) បង្កើតគណៈកម្មាធិការចម្រុះមួយដើម្បីឃ្លាំមើលបទឈប់បាញ់គ្នា​រវាងក្រុមបំបែកខ្លួននៅភាគខាងត្បូង (ទទួលបានការគាំទ្រពីអារ៉ាប់) និងកងកម្លាំងរដ្ឋាភិបាល (គាំទ្រដោយអារ៉ាប៊ីសាអូឌីតក្នុងខេត្តអាប៊ីយ៉ាន និងស្ហាបវ៉ា)។ នៅដើមខែនេះ កងកម្លាំងបំបែក​ខ្លួន​ដណ្តើមការកាន់កាប់នៅកំពង់ផែភាគខាងត្បូងនៃទីក្រុងអេដេន ដែលជាអាសនៈ​បណ្តោះអាសន្ន​របស់​រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក អាប់​រ៉ា ម៉ានសួ ហាឌី។ នៅសប្តាហ៍មុន ពួកគេពង្រីកកម្លាំងដល់​ទីប្រជុំជនអាប៊ីយ៉ាននៅក្បែរនោះ។ ក្រុមអ្នកប្រយុទ្ធនៅភាគខាងត្បូង និងកម្លាំងរដ្ឋាភិបាល​ប៉ះទង្គិចគ្នា​ក្នុងខេត្តស្ហាបវ៉ា ដែលជាតំបន់ផលិតប្រេង។ ភាគីទាំងពីរគឺជាផ្នែកនៃសម្ព័ន្ធមិត្តគាំទ្រដោយ​លោកខាង​លិច​ដែលធ្វើអន្តរាគមន៍នៅក្នុងប្រទេសយ៉េមែនក្នុងឆ្នាំ២០១៥ ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ដោយពួកគេ​ធ្លាប់បណ្តេញរដ្ឋាភិបាលរបស់លោក ហាឌី ចេញពីអំណាចនៅរដ្ឋធានីសាណានៅចុងឆ្នាំ២០១៤ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here