ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩
កម្លាំងការពារជាតិអ៊ីស្រាអែលនិយាយនៅថ្ងៃអាទិត្យថា ក្រុមនិយមប៉ាឡេស្ទីនបាញ់មីស៊ីល៣គ្រាប់ទៅលើទឹកដីអ៊ីស្រាអែលដោយគ្រាប់នោះបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបហើយមានគ្រាប់មីស៊ីលចំនួនពីរគ្រាប់ត្រូវគេបាញ់ទម្លាក់។ ក្រុម IDF សរសរលើគណនីធ្វីធើថា “គ្រាប់រ៉ុក្កែតចំនួន ៣គ្រាប់ត្រូវគេបាញ់ចេញពីតំបន់ហ្គាហ្សាទៅលើប្រទេសអ៊ីស្រាអែល”។ ក្រុមនិយមប៉ាឡេស្ទីនបាញ់គ្រាប់រ៉ូកែតបន្ថែមចេញពីតំបន់ហ្គាហ្សាស្ទ្រីបទៅលើទឹកដីភាគខាងត្បូងរបស់អ៊ីស្រាអែលនៅថ្ងៃទី២១ និង២២ ខែសីហា។ ការបាញ់នោះធ្វើឡើងដើម្បីសងសឹកចំពោះកម្លាំងការពារជាតិអ៊ីស្រាអែល ដែលធ្លាប់វាយប្រហារកំណត់គោលដៅលើចលនាហាម៉ានៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប៕
