កងទ័ពទួរគីនឹងចូលក្នុងតំបន់សុវត្ថិភាពភាគខាងជើងប្រទេសស៊ីរីឆាប់ៗនេះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៩

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan និយាយកាលពីថ្ងៃចន្ទថា កងទ័ពជើងគោក​ទួរគី​នឹងចូលទៅក្នុងតំបន់សុវត្ថិភាពមួយដែលបានគ្រោងទុកនៅភាគខាងជើងប្រទេសស៊ីរីក្នុងពេលឆាប់ៗនេះ។ ទីក្រុងអង់ការ៉ាបើកមជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នាមួយជាមួយសហរដ្ឋអាមេរិក​សម្រាប់តំបន់​សុវត្ថិភាពនៅចុងសប្តាហ៍នេះ។ លោក Erdogan មានប្រសាសន៍ថា “យើងកំពុងធ្វើកិច្ចការ​នេះ​សន្សឹមៗនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កើតតំបន់សុវត្ថិភាពមួយ”។ រ៉យទ័រ​ដកស្រង់​សម្តី​ថា “ដូចគ្នានឹងបញ្ហាផ្សេងទៀតដែលបញ្ហាខ្លះមិនអាចមើលឃើញនោះទេ យើងកំពុងដោះស្រាយបញ្ហា​នៅភាគ​ខាងកើតនៃ Euphrates”។ ប្រទេសទួរគីនិយាយថា ខ្លួននឹងមិនអត់ធ្មត់ចំពោះការពន្យា​ពេល​នៃកិច្ចព្រមព្រៀងនេះទេដោយព្រមានថានឹងបន្ថែមការវាយលុកឆ្លងកាត់ព្រំដែនដោយខ្លួនឯងដើម្បី​បោសសំអាតព្រំដែនរបស់ខ្លួនពីកងជីវពល YPG របស់ក្រុមឃឺដនៅប្រទេសស៊ីរីប្រសិនបើចាំបាច់។ លោក Erdogan និយាយថា ប្រទេសទួរគីធ្វើការរៀបចំទាំងអស់ដើម្បីអនុវត្តផែនការផ្ទាល់ខ្លួន​ប្រសិន​បើការរំពឹងទុករបស់ខ្លួនមិនបានសម្រេចនោះ។ UAVs និងឧទ្ធម្ភាគចក្ររបស់យើងចូល​ទៅក្នុងតំបន់នេះ​ហើយ ពិសេសឆាប់ៗនេះកងទ័ពជើងគោករបស់យើងក៏នឹងចូលមកក្នុងតំបន់នេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here