ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩
ឆ្នេរសមុទ្រ Sant Sebastià ដ៏មានប្រជាប្រិយរបស់ទីក្រុងបាសេឡូណា ត្រូវបានជម្លៀសចេញ បន្ទាប់ពីគ្រាប់បែកមិនទាន់ផ្ទុះ ត្រូវគេប្រទះឃើញនៅក្នុងទឹកក្បែរនោះ។ ក្រុមមន្រ្តីនិយាយថា គ្រាប់បែកនេះអាចមកពីសង្គ្រាមស៊ីវិលនៅប្រទេសអេស្ប៉ាញកាលពីឆ្នាំ១៩៣៦-៣៩ និងអាចផ្ទុកនូវសមាសធាតុគីមី TNT ប្រហែល ៧០គីឡូក្រាម (១៥៤ ផោន) ៕