ការបំផ្ទុះគ្រាប់បែកបានបង្ករបួសស្នាមដល់ជនស៊ីវិលអ៊ីរ៉ាក់ក្នុងខេត្តឌីយ៉ាឡា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាជនស៊ីវិលអ៊ីរ៉ាក់ម្នាក់រងរបួសកាលពីថ្ងៃអង្គារនេះនៅក្នុងហេតុការណ៍​បំផ្ទុះគ្រាប់បែកស្ថិតនៅលើដីកសិកម្មមួយកន្លែងក្នុងខេត្តឌីយ៉ាឡា។ ប្រភពព័ត៌មាន​បានប្រាប់បណ្តាញ​ទូរទស្សន៍អ៊ីរ៉ាក់ Mawazin ថាគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងកាលពីថ្ងៃអង្គារនេះ​នៅលើដីកសិកម្ម​មួយស្ថិតនៅក្នុងភូមិ al-Waqf basin ភាគឦសានទីក្រុង Baqubah បណ្តាលឲ្យជនស៊ីវិល​ម្នាក់​រងរបួស។ ជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។ គួររំលឹកថាអំពើហិង្សា​នៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ការកើន​ឡើង​នៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់ផ្លាស់​ទីលំ​នៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here