ក្រុមសកម្មយុទ្ធវាយប្រហារតំបន់លំនៅ១៩កន្លែងក្នុងប្រទេសស៊ីរីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

0
ALEPPO, SYRIA - APRIL 22, 2018: Damaged buildings in a street. Marina Lystseva/TASS Ñèðèÿ. Àëåïïî. 24 àïðåëÿ 2018. Íà îäíîé èç óëèö ãîðîäà. Ìàðèíà Ëûñöåâà/ÒÀÑÑ

ប្រភពព័ត៌មាន TASS   ផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩

ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីជម្លោះលោក អេឡិចស៊ី បាគីន មានប្រសាសន៍​នៅ​ថ្ងៃអង្គារថាក្រុមសកម្មប្រយុទ្ធបាញ់ផ្លោងលើតំបន់ទីលំនៅដ្ឋាន១៩កន្លែងក្នុងខេត្ត អាឡេប៉ូ ឡាតាគា និងអ៊ីដលីប​របស់ប្រទេសស៊ីរីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ លោកបន្ថែមទៀតថា ការងារបន្តគឺដោះស្រាយជម្លោះដោយប្រើមធ្យោបាយមិនប្រើយោធា និងផ្តល់ជំនួយដល់ពលរដ្ឋ​ស៊ីរីក្នុងការវិលត្រឡប់ទៅរកជីវិតដោយសន្តិភាព។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយមន្រ្តី​មកពី​មជ្ឍមណ្ឌលផ្សះផ្សាររុស្ស៊ីធ្វើប្រតិបត្តិការមនុស្សធម៌នៅតំបន់ហាន សេគហ៊ុន ក្នុងខេត្តអ៊ីដលីប និងចែកអាហារ៥០០ឈុតក្នុងចំណោមប្រជាជនដែលមានទំងន់សរុប២,៤៨ តោន។ លោក បាគីន បញ្ជាក់ថា ជនភៀសខ្លួនបន្តវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ យោងតាមរបាយការណ៍​ចុង​ក្រោយ​បង្ហាញថា មនុស្សសរុប៦០២,០០៦នាក់វិលត្រឡប់ទៅកាន់ប្រទេសស៊ីរី ហើយជនភៀស​ខ្លួន​ក្នុង​ស្រុកចំនួន១,៣០៣,៨៤៩នាក់ វិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here