ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
យោងតាមរបាយការណ៍ បុរសម្នាក់វ័យ៣០ឆ្នាំត្រូវបាញ់សម្លាប់ក្នុងឧទ្យានជិះរទេះសេះ នៅសាធារណរដ្ឋអៀរឡង់។ ហេតុការណ៍នេះកើតឡើងនៅភូមិ Clogherhead ស្រុក County Louth នៅម៉ោងប្រមាណជា១៤:៥០នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារនេះ។ ជាមួយនេះដែរមន្ត្រីប៉ូលិសឈ្មោះ Garda Síochána កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយសម្រាប់ការត្រួតពិនិត្យការធ្វើកោសល្យវិច្ច័យនឹងធ្វើឡើងនៅពេលក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយជាតិអៀរឡង់ RTÉ បានរាយការណ៍ថា ការបាញ់ប្រហារនេះមានជាប់ទាក់ទងនឹងជម្លោះមួយផងដែរ។ បុរសនោះស្ថិតនៅខាងក្រៅផ្ទះចល័តមួយនៅពេលការវាយប្រហារ និងស្លាប់នៅនឹងកន្លែងតែម្តង។ សូមបញ្ជាក់ថា ហេតុការណ៍នេះត្រូវបានគេយល់ឃើញថាការបាញ់ប្រហារត្រូវគេបាញ់ចេញពីឡានដែលឆ្លងកាត់៕