ក្រុមឃឺដ YPG នឹងដកខ្លួនចេញពីព្រំដែនទួរគី និងស៊ីរីបន្ទាប់ពីមានកិច្ចព្រមព្រៀង

0

ប្រភពព័ត៌មានពី RTផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩

ភ្នាក់ងារសារព័ត៌មានដកស្រង់សម្តីអ្នកនាំពាក្យ SDF លោក មុស្តាហ្វា បាលី មានប្រសាសន៍​នៅថ្ងៃ​អង្គារ៍ថាកងកម្លាំង YPG របស់ឃឺដ និងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយសហរដ្ឋអាមេរិក  គ្រោង​នឹងដកកងកម្លាំងចម្ងាយ ៥-១៤គីឡូម៉ែត្រតាមបណ្តោយព្រំដែនជាមួយប្រទេសទួរគី។ ដោយ​ពន្យល់​លើកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងទួរគី លោកបាលី មានប្រសាសន៍ថា ច្រកផ្លូវតាមព្រំដែនចូល​ទៅក្នុងប្រទេសស៊ីរីនឹងមានសណ្ឋានខុសគ្នា ដោយសាវាស្ថិតនៅតំបន់ជនបទ ឬទីតាំងយោធា​មិនមែន​នៅទីក្រុងឬទីប្រជុំជន។  កម្លាំងជួរមុខ SDF ជាមួយ YPG គ្រប់គ្រងភាគច្រើននៅភាគខាងជើង និងខាង​កើតប្រទេសស៊ីរីក្រោយពីដណ្តើមយកទឹកដីពីរដ្ឋអ៊ីស្លាម (IS អតីតISIS)។  កងជីវពល YPGដកកម្លាំង និងអាវុធធុនធ្ងន់ពីទីតាំងមួយចំនួននៅព្រំដែនជាមួយប្រទេសទួរគី នេះបើយោងតាម​របាយការណ៍នៅថ្ងៃអង្គារ។ ប្រធានាធិបតីលោក រ៉េស៊ីប តាយីប អឺដូហ្គាន មានប្រសាសន៍នៅថ្ងៃច័ន្ទថា កងទ័ពជើងគោកទួរគីនឹងចូលទៅក្នុងតំបន់សុវត្ថិភាពមួយដែលជាការគ្រោងទុករបស់ទីក្រុងអានការ៉ា និងទីក្រុងវ៉ាស៊ីនតោននៅភាគខាងជើងប្រទេសស៊ីរីនៅពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here