ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៩
ភ្នាក់ងារសារព័ត៌មានដកស្រង់សម្តីប្រជាជន និងមន្ត្រីថា នៅថ្ងៃពុធកម្លាំងរដ្ឋាភិបាលយ៉េមែនដណ្តើមអាកាសយានដ្ឋានអាដេនពីក្រុមបំបែកខ្លួននៅភាគខាងត្បូង និងវាយប្រហារតំបន់ជាយក្រុងភាគខាងកើតរបស់ទីក្រុង។ការប្រយុទ្ធគ្នាជាថ្មីធ្វើឱ្យមានភាពប្រេះឆារវាងសម្ព័ន្ធមិត្តក្រោមការដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ កម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតដណ្តើម ការកាន់កាប់ទីក្រុងជិតខាង ដោយពីមុនទីក្រុងទាំងនោះបាត់បង់ទៅក្រុមបំបែកខ្លួនដែលគាំទ្រដោយអារ៉ាប់។ រដ្ឋមន្ត្រីព័ត៌មានលោក ម៉ូម៉ា អាល អឺយ៉ានី ផុសលើធ្វីតថា កម្លាំងរដ្ឋាភិបាលដណ្តើមយកអាកាសយានដ្ឋានទីក្រុងអាដេនពីក្រុមបំបែកខ្លួន។ របាយការណ៍នោះបញ្ជាក់ដោយប្រជាពលរដ្ឋ។ ក្រុមបំបែកខ្លួន និងរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិរបស់ប្រធានាធិបតី អាបរ៉ាប៉ូ ម៉ានសួ ហាឌី ត្រូវបានបង្រួបបង្រួមដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងការប្រយុទ្ធប្រឆាំងនឹងចលនាហ៊ូទីយ៉េមែន៕