ពួកតាលីបង់ឈានដល់ “កិច្ចព្រមព្រៀងចុងក្រោយ” ជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២៨ ខែសីហា ​ឆ្នាំ២០១៩

ពួកតាលីបង់កាលពីថ្ងៃពុធនេះនិយាយថាខ្លួនឈានជិតដល់ “កិច្ចព្រមព្រៀងចុងក្រោយ” ជាមួយមន្រ្តីសហរដ្ឋអាមេរិកស្តីពីកិច្ចព្រមព្រៀងមួយដែលកងកម្លាំងអាមេរិកនឹងដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យការិយាល័យនយោបាយរបស់តាលីបង់នៅទីក្រុងដូហាលោក Suhail Shaheen និយាយថា “យើងសង្ឃឹមថានឹងមានដំណឹងល្អឆាប់ៗនេះសម្រាប់ប្រជាជាតិមូស្លីម និងការ​ស្វែងរកឯករាជ្យភាពរបស់យើង”។ តាមការបញ្ជាក់របស់ Reuters បានឲ្យដឹងថា ការចរចា​ជាច្រើន​អំពីវិធីបញ្ចប់សង្រ្គាម ១៨ឆ្នាំនៅអាហ្វហ្គានីស្ថានបានកើតឡើងនៅរដ្ឋធានីដូហារបស់កាតា​ដែលការ​ចរចាលើកទី៩ បានចាប់ផ្តើមកាលពីសប្តាហ៍មុននេះ។ ទីក្រុងវ៉ាស៊ីនតោនកំពុងចរចា​ដកទ័ពជាថ្នូរនឹង​ការសន្យាពីពួកតាលីបង់ថាអាហ្វហ្គានីស្ថាននឹងមិនក្លាយជាជម្រកសម្រាប់ក្រុមសកម្មប្រយុទ្ធឥស្លាម​ផ្សេងទៀតនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here