ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩
អ្នកនាំពាក្យរបស់ពួកគេនិយាយថា កម្លាំងគាំទ្រដោយសហរដ្ឋអាមេរិកដឹកនាំដោយក្រុមឃឺដនៅក្នុងប្រទេសស៊ីរីធ្វើការល្បាតនៅជិតទីក្រុងជាប់ព្រំដែនជាមួយប្រទេសទួរគីដើម្បីជ្រើសរើសបន្ទាយដែលត្រូវដកចេញក្នុងពេលឆាប់ៗនេះ។ លោក ម៉ាសថាហ្វាបាលី នៃកងកំលាំងប្រជាធិបតេយ្យស៊ីរី (SDF)សរសេរថា ការល្បាតនោះធ្វើឡើងនៅថ្ងៃអង្គារនៅជិតតំបន់តាលអាប់យ៉ាដ។ នៅសប្តាហ៍មុនក្រុម SDF ប្រកាសថា ពួកគេចាប់ផ្តើមដកយុទ្ធជនរបស់ខ្លួនចេញពីតំបន់ព្រំដែនតាលអាប់យ៉ាដ និងរ៉ាស អាលអាន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្រាប់តំបន់សុវត្ថិភាពមួយនៅភាគឥសាន្តប្រទេសស៊ីរី ដែលមានពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងប្រទេសទួរគី។ យោងតាមកោះបាលីបញ្ចាក់ឱ្យដឹងថា ក្រុម SDF កំពុងធ្វើការរួមគ្នាជាមួយកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងទទួលបានជោគជ័យ និងបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន។ ទីក្រុងអង់ការ៉ាធ្លាប់ និងកំពុងជំរុញតំបន់សុវត្ថិភាពមួយដើម្បីធានាឱ្យមានសន្តិសុខនៅតាមតំបន់ព្រំដែនរបស់ខ្លួនដែលលាតសន្ធឹងនៅខាងកើតទន្លេអឺប្រាតឆ្ពោះទៅព្រំដែនប្រទេសអ៊ីរ៉ាក់៕









