ប្រទេសចិនគាំទ្រកូរ៉េខាងជើងខណៈមានកិច្ចចរចានុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩

ភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ប្រទេសចិនអះអាងបង្ហាញការគាំទ្ររបស់ខ្លួនចំពោះ​ប្រទេសកូរ៉េខាង​ជើងនៅថ្ងៃអង្គារ នៅពេលដែលរដ្ឋមន្រ្តីការបរទេសរបស់ចិនធ្វើទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាង ដោយ​ប្រទេសចិនប្តេជ្ញារក្សានូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះមុខកិច្ចចរចានុយ​ក្លេអ៊ែរ ដែលធ្លាប់ជាប់គាំងជាមួយក្រុងវ៉ាស៊ីនតោន។ រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាងយី ទៅដល់ទីក្រុងព្យុងយ៉ាងក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅថ្ងៃចន្ទ។ នោះគឺជារយៈពេល​ត្រឹមតែ​២ខែប៉ុណ្ណោះក្រោយពីប្រធានាធិបតីចិនលោក ស៊ីជិនពីង ក្លាយជាមេដឹកនាំប្រទេសចិនដំបូងគេ ដែល​ធ្វើដំណើរទស្សនកិច្ចទៅប្រទេសកូរ៉េខាងជើងក្នុងរយៈពេល ១៤ឆ្នាំកន្លងមក។ ក្រសួងការបរទេសចិន​មានប្រសាសន៍នៅថ្ងៃអង្គារថា លោក វ៉ាង ប្រាប់សមភាគីកូរ៉េខាងជើងលោក រីយ៉ុង ហូ ថាទីក្រុងប៉េកាំង​ត្រៀមខ្លួន​ដើម្បីលើកកម្ពស់ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៨ លោក ស៊ី និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ធ្លាប់ជួបគ្នាចំនួន ៥ដងដោយប្រធានាធិបតីប្រទេសចិនកំពុងស្វែងរកទំងន់លើផ្នែកការទូតរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងវ៉ាស៊ីនតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here